Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! រុស្ស៊ី កំពុងពង្រឹងសន្តិសុខ ខណៈមេក្រុមហ៊ុនទាហានស៊ីឈ្នួល ប៉ុនប៉ងធ្វើរដ្ឋប្រហារ

បានផុស

នៅ

ប្រទេសរុស្ស៊ីកំពុងចលាចល បន្ទាប់ពីលោក Evgeny Prigozhin ដែលជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ត្រូវបានរដ្ឋាភិបាលចោទប្រកាន់កាលពីយប់ថ្ងៃសុក្រទី២៣ខែមិថុនា ពីបទរៀបចំការបះបោរប្រដាប់អាវុធ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prigozhin បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu និងអគ្គសេនាធិការ Valery Gerasimov ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយប្រកាសថា កងកម្លាំងស្មោះត្រង់នឹងគាត់ កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុង Rostov-on-Don ហើយ។

រឿងនេះកើតឡើងបន្ទាប់ពី លោក Prigozhin បានអះអាងថា យោធារុស្ស៊ីបានវាយប្រហារទីតាំងបម្រុងរបស់ក្រុមហ៊ុន Wagner។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចោទប្រកាន់ លោក Prigozhin ពីបទធ្វើរដ្ឋប្រហារប្រដាប់អាវុធ ហើយអំពាវនាវឲ្យអ្នកប្រយុទ្ធ Wagner ចាប់ខ្លួនគាត់។

(រូបថត៖ Reuters)

ក្រោយមក ក្រុមមេទ័ពរុស្ស៊ី រួមទាំងមេបញ្ជាការរងនៃកងកម្លាំងរួមរុស្ស៊ី លោក Sergey Surovikin និងលោក Vladimir Alekseev ផងដែរ បានផ្ញើវីដេអូទៅកាន់កងទ័ព Wagner ដោយថ្កោលទោសសកម្មភាពរបស់លោក Prigozhin ហើយអំពាវនាវឲ្យអ្នកប្រយុទ្ធទាំងអស់ កុំស្តាប់បញ្ជាគាត់។

លោក Alekseev ព្រមានថា មានហានិភ័យនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី នេះគឺជាការលួចចាក់ពីក្រោយខ្នងចំពោះប្រទេសនិងប្រធានាធិបតី។ ចំណែកលោក Surovikin បានជំរុញឲ្យទាហាន ត្រលប់ទៅកាន់កន្លែងឈរជើងរបស់ពួកគេវិញ ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ប៉ូលិសក្រុងមូស្គូ កំពុងបង្កើនវត្តមាននៅក្នុងទីក្រុង ដោយចាត់វិធានការបន្ថែមដើម្បីការពារអគារសំខាន់ៗ អាជ្ញាធរ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រដ្ឋធានីរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ដឹងទេ ទាហានស៊ីឈ្នួល ដែលប្រយុទ្ធឲ្យភាគីជម្លោះទទួលបានការការពារពី ច្បាប់យ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម