ព័ត៌មានអន្ដរជាតិ
ក្រុមសង្គ្រោះកំពុងឆ្ងល់ថា សំឡេងគោះដ៏អាថ៌កំបាំងនៅបាតសមុទ្រ រៀងរាល់៣០នាទីម្តង ចេញមកពីណា?
គេសន្មត់ថា មនុស្សទាំង៥នាក់នៅក្នុងយានជ្រមុជទឹក Titan បានស្លាប់អស់ហើយ បន្ទាប់ពីការផ្ទុះដ៏មហន្តរាយ ដោយសារតែសម្ពាធយ៉ាងខ្លាំងនៅក្នុងមហាសមុទ្រទឹកជ្រៅ។

កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា យានរបស់ក្រុមហ៊ុនអាមេរិក OceanGate បានចាប់ផ្តើមការជ្រមុជទឹក ចុះទៅតំបន់ខ្មោចកប៉ាល់ទីតានិក ប៉ុន្តែវាបានបាត់ទំនាក់ទំនងទាំងអស់ ជាមួយកប៉ាល់នៅផ្ទៃខាងលើ ក្រោយចេញដំណើរបានរយៈពេលជាងមួយម៉ោង។
នៅពេលក្រុមការងារចាប់ផ្តើមការស្វែងរកដំបូង សំឡេងត្រូវចាប់សញ្ញាបាន រៀងរាល់៣០នាទីម្តង ដោយឧបករណ៍សូណានៅបាតមហាសមុទ្រ។
ដំបូងឡើយ គេប៉ាន់ស្មានថា នោះគឺជាសំឡេងដែលអ្នកជិះក្នុងយានជ្រមុជទឹក Titan គោះសុំជំនួយ ជាហេតុនាំឲ្យក្រុមការងារសង្ឃឹមថា ពួកគេនៅមានជីវិតហើយរង់ចាំការជួយសង្គ្រោះ។
ប៉ុន្តែក្រោយមក កងទ័ពជើងទឹកបានទម្លាយថា ប្រព័ន្ធចាប់សញ្ញាសូរស័ព្ទសម្ងាត់របស់ខ្លួន បានរកឃើញសំឡេងមិនធម្មតា នៅមហាសមុទ្រអាត្លង់ទិកភាគខាងជើង ដែលទំនងជាការផ្ទុះយានជ្រមុជទឹក Titan តាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ។

ដូច្នេះបើយាននោះផ្ទុះតាំងពីថ្ងៃអាទិត្យមកមែន អ៊ីចឹង តើសំឡេងគោះសុំជំនួយដែលគេឮរៀងរាល់៣០នាទីម្តង គឺជាសំឡេងអ្វី ហើយមានប្រភពចេញពីណា?
យោងតាមអ្នកជំនាញ សំឡេងនោះ អាចចេញពីឧបករណ៍ស្វែងរកក្នុងតំបន់ ឬជីវិតក្នុងមហាសមុទ្រដូចជាត្រីបាឡែន ប៉ុន្តែ វេជ្ជបណ្ឌិត Jamie Pringle អ្នកជំនាញនៅសាកលវិទ្យាល័យ Keele គិតថា សំឡេងនោះគឺមនុស្សគោះ។
លើសពីនេះ មានអ្នកជំនាញជាច្រើនបានធ្វើការសន្និដ្ឋានផ្សេងៗគ្នាអំពីសំឡេងនោះ ដែលជាហេតុបង្កឲ្យមានការងឿងឆ្ងល់។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ក្រុមអ្នកជំនាញកំពុងធ្វើការកំណត់ឲ្យបានជាក់លាក់ថាតើ នោះគឺជាសំឡេងអ្វី ហើយមានប្រភពចេញពីណាឲ្យប្រាកដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, Aljazeera
ចុចអាន៖ កុំច្រឡំ! រូបភាពដែលចែកចាយពេញបណ្តាញសង្គម មិនមែនជាបំណែកយានជ្រមុជទឹក Titan ទេ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?