Connect with us

ព័ត៌មានអន្ដរជាតិ

ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី១៨ខែមិថុនា យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បាននាំមនុស្សចំនួន៥នាក់ ចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកទាំង៥ មានម្នាក់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្ទាល់និងជាអ្នកបញ្ជាយាន ខណៈ៤នាក់ទៀតគឺជាទេសចរដែលចំណាយថ្លៃសំបុត្រម្នាក់ ២៥ម៉ឺនដុល្លារ។

ជាអកុសល យានដែលពួកគេជិះ ត្រូវបានឆ្មាំសមុទ្រអាមេរិកអះអាងថា ផ្ទុះនៅក្នុងមហាសមុទ្រទឹកជ្រៅ ខណៈបំណែកមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។

គ្មានអ្នកណានៅរស់នៅឡើយ ហើយក្រុមអ្នកជំនាញគូសបញ្ជាក់ថា សពរបស់ពួកគេ ក៏ប្រហែលជាគ្មានថ្ងៃរកឃើញដែរ។

យោងតាមការចុះផ្សាយរបស់ Daily Mail, កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលជំរុញឲ្យអ្នកទេសចរចុះទៅបាតមហាសមុទ្រគឺដោយសារតែ ពួកគេចង់ឃើញផ្ទាល់ភ្នែកនូវកំណប់មហាសាល និងរបស់មានតម្លៃ ដែលលាក់នៅក្នុងខ្មោចកប៉ាល់ទីតានិក ព្រោះពីមុនធ្លាប់តែឮគេនិយាយ។

អ៊ីចឹង តើកំណប់ទាំងនោះមានអ្វីខ្លះ? តស់ទៅដឹងទាំងអស់គ្នា៖

១. ខ្សែ ក ធ្វើពីធ្មេញត្រីឆ្លាម Megalodon ស្រោបមាស

គ្រឿងអលង្ការនេះ ធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ដែលជាពពួកត្រីឆ្លាមមានទំហំធំបំផុតប៉ុន្តែដាច់ពូជអស់ទៅហើយ។

តាម​ការ​ប៉ាន់​ស្មានរបស់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ត្រីឆ្លាមប្រភេទនេះ ​អាច​មាន​ប្រវែង​ដល់​ទៅ១៨ម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែកំពុងព្យាយាមរកឲ្យឃើញថាតើ ម្ចាស់ខ្សែ ក នេះ ជានរណា?

២. ព្យាណូរបស់ក្រុមហ៊ុន Steinway

Steinway & Sons ជាក្រុមហ៊ុនដែល​លក់​ព្យាណូ​តម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក ​អស់​រយៈពេល​ប្រហែល១៧០ឆ្នាំ​មក​ហើយ។

ជាមួយនឹងតម្លៃខ្ទង់លានដុល្លារ, ព្យាណូទាំងនេះគឺជាកម្មសិទ្ធិរបស់ក្រុមតារាល្បីៗជំនាន់សតវត្សរ៍ទី២០ ដូចជា Arthur Rubinstein និង Billy Joel ជាដើម។

ប៉ុន្តែក្រុមហ៊ុន Steinways ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះនៃសោកនាដកម្មទីតានិកផងដែរ ដោយបានបាត់បង់ព្យាណូចំនួនប្រាំ នៅថ្ងៃលិចកប៉ាល់ក្នុងឆ្នាំ១៩១២។

៣. ផ្ទាំងគំនូរ La Circassienne au Bain

គំនូរឆ្នាំ១៨១៤ ឈ្មោះថា “La Circassienne au Bain” ត្រូវបានគេជឿថា ជាវត្ថុមានតម្លៃថ្លៃបំផុតមួយ ដែលជាប់នៅជាមួយកប៉ាល់ទីតានិក។

គូរដោយវិចិត្រករជនជាតិបារាំង Merry-Joseph Blondel, ស្នាដៃសិល្បៈដ៏អស្ចារ្យនេះ បានបង្ហាញពីនារីអាក្រាតកាយវ័យក្មេងម្នាក់ កំពុងងូតទឹកក្នុងបរិយាកាសសម័យបុរាណ។

កាលនោះ គំនូរនេះមានតម្លៃ១០ម៉ឺនដុល្លារ ពោលគឺស្មើនឹង ៣លានដុល្លារនាពេលបច្ចុប្បន្ន។

៤. ពេជ្រផ្កាឈូក

នៅថ្ងៃទី១៦ខែមករាឆ្នាំ១៩១៣ កាសែត New York Times បានអះអាងថា អ្នកនៅរស់រានមានជីវិតក្នុងសោកនាដកម្មលិចកប៉ាល់ទីតានិក បានទាមទារសំណង៦លានដុល្លារ សម្រាប់ទ្រព្យសម្បត្តិដែលពួកគេបាត់បង់។

ក្នុងចំណោមនោះ មានត្បូងពេជ្រពណ៌ផ្កាឈូកតម្លៃ២០០០០ដុល្លារ។ ត្បូងទាំងនោះ គឺកម្រមានណាស់ ហើយក្នុងករណីខ្លះនាពេលសព្វថ្ងៃនេះ វាអាចលក់បានក្នុងតម្លៃរហូតដល់៥០លានដុល្លារឯណោះ។

ត្បូងដែលមានទំហំចាប់ពី៧ដល់១៦ការ៉ាត់ទាំងនោះ គឺជាកម្មសិទ្ធិរបស់សេដ្ឋីនី Charlotte M Cardeza រស់នៅក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក។

៥. រថយន្ត Coupe de Ville របស់ក្រុមហ៊ុន Renault

បើអ្នកបានទស្សនាខ្សែភាពយន្តទីតានិក នោះអ្នកប្រហែលជាអាចស្គាល់រថយន្តម៉ាក Renault ឆ្នាំ១៩១២ ដែលជាវត្ថុបុរាណមួយទៀត លិចទៅជាមួយកប៉ាល់។

សារមន្ទីរ Volvo ក្នុងរដ្ឋ Illinois ជឿថា រថយន្តនេះ ត្រូវបាននាំឡើងកប៉ាល់ ដោយបុរសម្នាក់ឈ្មោះ William Carter ជាអ្នករួចជីវិតពីសោកនាដកម្ម ហើយបានទាមទារសំណង។

មក​ដល់​ពេល​នេះ វា​គឺជា​រថយន្ត​តែ​មួយគ្រឿង​គត់ ​ដែល​គេដឹងថា ​បាន​ជិះ​លើ​កប៉ាល់​ប្រវត្តិសាស្ត្រ​ពេល​វា​លិច៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមសង្គ្រោះកំពុងឆ្ងល់ថា សំឡេងគោះដ៏អាថ៌កំបាំងនៅបាតសមុទ្រ រៀងរាល់៣០នាទីម្តង ចេញមកពីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម