Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី ៖ “ខ្ញុំមិនឲ្យម្ដាយដេកក្នុងពន្ធនាគារទេ”

បានផុស

នៅ

កូនប្រុស​របស់​លោកស្រី អ៊ុងសាន ស៊ូជី បាន​រិះគន់​ទៅដល់យោធា​មីយ៉ាន់ម៉ា និង​បានអះអាងប្រាប់ពិភពលោកថា មេដឹកនាំ​យោធា​​ប្រទេស​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​​អំពី​ការ​ជាប់​ពន្ធនាគាររបស់ម្ដាយលោកនោះ​ទេ ។

លោក Kim Aris

លោក Kim Aris កូនប្រុសពៅរបស់មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង និងជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព បានប្រាប់សារព័ត៌មាន BBC ក្នុងបទសម្ភាសន៍មួយថា “ខ្ញុំមិនអាចឲ្យម្តាយរបស់ខ្ញុំដេកក្នុងគុកបានទេ ហើយសូមជំរុញឲ្យពិភពលោកធ្វើការបន្ថែមទៀតដើម្បីជួយដល់ម្ដាយរបស់ខ្ញុំ” ។

លោក Aris ដែលជាជនជាតិអង់គ្លេសបានលើកឡើងទៀតថា “វាជាការប្រសើរសម្រាប់ខ្ញុំដែលមិនប្រឡូកក្នុងឆាកនយោបាយ ។ ម្តាយរបស់ខ្ញុំមិនដែលចង់ឲ្យខ្ញុំចូលរួមជីវិតនយោបាយនោះទេ ប៉ុន្តែ​ពេល​នេះម្ដាយរបស់ខ្ញុំ​ត្រូវ​បាន​កាត់​ទោស ហើយ​យោធា​ច្បាស់​ជា​មិនពេញចំពោះខ្ញុំដែលនិយាយបែបនេះនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនប្រុសរបស់លោកស្រី ស៊ូជី បាននិយាយទៀតថា លោកបានព្យាយាមទាក់ទងទៅស្ថានទូតមីយ៉ាន់ម៉ានៅចក្រភពអង់គ្លេស ការិយាល័យការបរទេសអង់គ្លេស និងកាកបាទក្រហមអន្តរជាតិរួចហើយផងដែរ ប៉ុន្តែមិនមានអ្វីឆ្លើយតបមកកាន់លោកវិញឡើយ ។

លោក Aris បានប្រាប់ទូរទស្សន៍អង់គ្លេសថា លោកមិនមានព័ត៌មានណាមួយ ឬស្ថានភាពសុខភាពម្ដាយរបស់លោកនោះទេ ហើយលោកស្នើសហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​អាវុធ​លើ​យោធា និង​​គាំទ្រ​អ្នក​ដែល​កំពុង​ព្យាយាម​ប្រយុទ្ធ​នឹង​យោធា​ផង​ដែរ ជាពិសេសសូមធ្វើការដោះលែងម្តាយរបស់លោក ។

លោកស្រី ស៊ូជី បានចាកចេញពីចក្រភពអង់គ្លេស និងត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញនៅឆ្នាំ ១៩៨៨ ហើយកូនប្រុសទាំងពីររបស់លោកស្រីរស់នៅបែបពីម្ដាយ ចាប់តាំងពីពេលនោះមក ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ត្រូវបានផ្តួលរំលំដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៣ ឆ្នាំនៅក្នុងបទចោទប្រកាន់ជាបន្តបន្ទាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Independent

ចុចអាន ៖ ទីផ្សារទេសចរណ៍ទៅមើលខ្មោចកប៉ាល់ Titanic នៅតែត្រូវប៉ាន់ ទោះមាន​សោកនាដកម្មស្លាប់មនុស្សក្នុងយាន Titan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម