ព័ត៌មានអន្ដរជាតិ
Breaking News! ស្ថានការណ៍នៅរុស្ស៊ី កាន់តែមិនស្រួល
រថក្រោះ រថពាសដែក និងសព្វាវុធផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង Rostov-on-Don ភាគខាងត្បូងប្រទេសរុស្ស៊ី។

ការដាក់ពង្រាយនេះកើតឡើង បន្ទាប់ពីទីក្រុងមូស្គូ ចោទប្រកាន់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group (PMC) លោក Yevgeny Prigozhin ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ស្របពេលជាមួយគ្នានោះ ទីក្រុង Rostov-on-Don ក៏បានបិទចរចារណ៍សម្រាប់ជនស៊ីវិលផងដែរ ហើយប្រកាសលុបចោលកម្មវិធីជួបជុំនានា។
ចំណែកនៅរដ្ឋធានីមូស្គូវិញ ចៅហ្វាយក្រុងលោក Sergey Sobyanin បានព្រមានពលរដ្ឋកុំឲ្យចេញទៅណាផ្តេសផ្តាស សូមស្នាក់នៅក្នុងផ្ទះ ខណៈស្ថានការណ៍កាន់តែមិនស្រួល។ ទីក្រុងក៏បានចាត់វិធានការប្រឆាំងភេវកម្មផងដែរ។
មុននេះ មេក្រុមទាហានស៊ីឈ្មួល បានប្រកាសថា ក្រុមពួកគេ បានបុកទម្លុះកងទ័ពនៅព្រំដែន ចូលក្នុងប្រទេសរុស្ស៊ីហើយ ថែមទាំងគំរាមទៀតថា អ្នកណាហ៊ានរាំងផ្លូវ នោះនឹងត្រូវសម្លាប់ចោលទាំងអស់។ លោកក៏បានប្រកាសដែរថា ទាហានរបស់លោក ត្រៀមខ្លួនស្លាប់រួចហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី កំពុងពង្រឹងសន្តិសុខ ខណៈមេក្រុមហ៊ុនទាហានស៊ីឈ្នួល ប៉ុនប៉ងធ្វើរដ្ឋប្រហារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ