ព័ត៌មានអន្ដរជាតិ
កូនក្រមុំនៅ ចិន ត្រូវក្រុមមិត្តភ័ក្ដិកូនកំលោះព្រួតធ្វើបាបតាមអំពើចិត្ត ដោយគិតថាជាវប្បធម៌
ពិធីមង្គលការជាថ្ងៃដែលនារីជាច្រើនបានទន្ទឹងរង់ចាំ ហើយវាត្រូវបានចាត់ទុកថាជាថ្ងៃដ៏សំខាន់បំផុតមួយក្នុងជីវិត។ ប៉ុន្តែអាពាហ៍ពិពាហ៍របស់នារីមា្នក់នៅប្រទេសចិនដូចត្រូវគេយកមកជាន់ឈ្លី ដោយកូនកំលោះមិនអើពើនឹងអារម្មណ៍របស់នាងទាល់តែសោះ។

បើតាមរបាយការណ៍ដែលបានរកឃើញ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីមង្គលការរបស់គូស្នេហ៍មួយគូដែលរៀបចំឡើងក្នុងខេត្ត Shandong ប្រទេសចិន ប៉ុន្តែថ្មីៗនេះវាបានវិលមកពិភពអនឡាញម្តងទៀត។ ក្នុងវីដេអូនោះមិត្តភ័ក្ដិរបស់កូនកំលោះជាច្រើនបានយាយីកូនក្រមុំ ដោយប្រើកម្លាំងខ្លាំងជាងនាង ហើយរុញនាងទៅដី។ បន្ទាប់មកគាត់បានជាន់លើកូកក្រមុំ ហើយអោបនាង សង្កត់ម្ដងហើយម្ដងទៀត ប៉ះរាងកាយរបស់នាងកាន់តែខ្លាំង ដោយមិនខ្វល់ពីអារម្មណ៍របស់ភាគីម្ខាងទៀតសូម្បីតែបន្តិចណាឡើយ។
ទោះយ៉ាងណា ក្រោយមកកូនក្រមុំព្យាយាមក្រោកឈរម្តងទៀតដោយការលំបាក។ មនុស្សមួយក្រុមនោះនៅតែបន្តលេងជាមួយនាងដដែលៗ។ ចំណែកក្បាលរបស់នាងត្រូវបានបាញ់ដោយពពុះពីទិសដៅជាច្រើន។ ក្នុងអំឡុងពេលនេះ មានបុរសជាច្រើនបានបន្តជេរ និងធ្វើបាបកូនក្រមុំ ហើយថែមទាំងបង្ខំនាងឲ្យឱនក្បាលចុះក្រោម ខណៈមនុស្សជុំវិញនៅតែមើលទិដ្ឋភាពនេះដោយទឹកមុខញញឹមរីករាយ គ្មាននរណាម្នាក់បញ្ឈប់ ឬធ្វើអន្តរាគមន៍នោះទេ។
យ៉ាងណាមិញ តាមរយៈឃ្លិបវីដេអូដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម គេអាចមើលឃើញថា អាពាហ៍ពិពាហ៍នេះពោរពេញទៅដោយការប្រមាថ ការបង្ខំ ការយាយី ភាពវឹកវរ និងរញ៉េរញ៉ៃ។ កូនក្រមុំត្រូវបានគេធ្វើបាបរហូតដល់មានសោកនាដកម្មក្នុងថ្ងៃធំរបស់នាង ដោយមិនមានដាននៃសុភមង្គលនិងភាពផ្អែមល្ហែមនៅក្នុងពិធីមង្គលការនោះទេ។ ម៉្យាងវិញទៀត អ្នកនិយមលេងអ៊ីនធឺណេត បានបញ្ចេញមតិលើរឿងនេះថា “វាគួរឲ្យខ្លាចណាស់”, “យើងត្រូវបញ្ឈប់វប្បធម៌និងទម្លាប់អាក្រក់នេះ”, “នេះមិនមែនជាល្បែងអាពាហ៍ពិពាហ៍ទេ វាសម្លុតនិងកេងប្រវ័ញ្ចស្ត្រី”, “កូនកំលោះទៅណា? តើគ្រួសារកូនកំលោះទៅណា? ប្រពន្ធខ្ញុំត្រូវអ្នកដទៃធ្វើបាបយ៉ាងនេះ”៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្ដីប្រពន្ធមួយគូរស់នៅ ៤ ឆ្នាំ ទើបដឹងថាក្នុងផ្ទះខ្លួនឯងមានកំណប់រាប់លានដុល្លារ
ចុចអាន៖ស្ត្រីម្នាក់នៅ ថៃ ភ័យលួសព្រលឹង ក្រោយពស់វែកលូនចូលបន្ទប់ បម្រុងចឹកកូនទើបនឹងកើត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ