Connect with us

ព័ត៌មានអន្ដរជាតិ

មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ

បានផុស

នៅ

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បានចេញមុខបកស្រាយ ពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានចោទប្រកាន់រូបលោកពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prigozhin បានលើកឡើងថា “នេះមិនមែនជារដ្ឋប្រហារយោធានោះទេ ប៉ុន្តែជាការដើរដង្ហែរក្បួនរកយុត្តិធម៌សម្រាប់ក្រុមទាហានស៊ីឈ្នួលរបស់យើងប៉ុណ្ណោះ” ។

មេទាហានស៊ីឈ្នួលដែលមានទ័ពក្នុងដៃចំនួន ២៥,០០០ នាក់រូបនេះនិយាយថា កម្លាំងរបស់លោកនឹងដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu នៅក្នុងការបះបោរប្រដាប់អាវុធណាមួយ ប៉ុន្តែលោកនៅតែអះអាងថា នេះមិនមែនជារដ្ឋប្រហារយោធាឡើយ វាគឺជាការស្វែងរកយុត្តិធម៌ប៉ុណ្ណោះ ។

កងកម្លាំងទាហានស៊ីឈ្នួល Wager Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាពិសេសគឺភាពជោគជ័យក្នុងការដណ្ដើមយកបានទីក្រុង Bakhmut ដែលជាសមរភូមិប្រយុទ្ធបង្ហូរឈាម និងអូសបន្លាយពេលដ៏យូរបំផុតមួយ ។

ទោះយ៉ាងណា លោក Prigozhin បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋមន្ត្រីក្រសួងការពារជាតិ Sergei Shoigu ដោយសារតែខ្វះសមត្ថភាពក្នុងការគ្រប់គ្រងយោធា ជាពិសេសគឺមិនបានផ្ដល់គ្រាប់រំសេវ និងអាហារដល់កងទ័ពជាដើម ។

ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម ដែលជាផ្នែកមួយនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ ឬ FSB ក៏បានចោទប្រកាន់លោក Prigozhin ពីបទអំពាវនាវឲ្យមានការបះបោរប្រដាប់អាវុធ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Independent

ចុចអាន ៖ លោក ពូទីន ចេញបញ្ជាឲ្យចាត់វិធានការចាំបាច់ទាំងអស់ការពាររដ្ឋប្រហារ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម