Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានអង់គ្លេសផ្សាយថា មុនចាកចេញ ទ័ពរុស្ស៊ីជិត២០នាក់ស្លាប់ក្រោមដៃទាហានស៊ីឈ្នួល Wagner

បានផុស

នៅ

សារព័ត៌មានអង់គ្លេស Sky ផ្សាយថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ​ដែលគាំទ្រទីក្រុងម៉ូស្គូនិងបណ្តាញ Telegram បញ្ជាក់ឲ្យដឹងថា មុនមេទាហានស៊ីឈ្នួល Wagner ចាកចេញ យ៉ាងហោចណាស់មានទ័ពរុស្ស៊ីជិត២០នាក់បានស្លាប់ដោយសារ​ការបះបោរក្រុមនេះកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Readovka ប្រចាំសប្តាហ៍របស់រុស្សីស្នេហាជាតិ ដោយមិនដកស្រង់ប្រភពរបស់ខ្លួនបានប៉ាន់ប្រមាណការខាតបង់របស់ក្រសួងការពារជាតិរុស្ស៊ីពីការបះបោរ​ ខណៈមនុស្ស ១៥ នាក់ ជាទាហានទាំងអស់ជិះលើយន្តហោះ និងឧទ្ធម្ភាគចក្រដែលបានធ្លាក់ ទាំងនេះរួមបញ្ចូលមនុស្សយ៉ាងតិច៨នាក់ ដែលនៅលើយន្តហោះបញ្ជាការលើអាកាសដោយផ្អែកលើយន្តហោះ Il-18 ។

ដោយឡែក បណ្តាញ Telegram មួយដែលមានឈ្មោះថា Rybar និយាយថា អ្នកបើកយន្តហោះជាង ២០ នាក់ ដែលជិះលើឧទ្ធម្ភាគចក្រ និងយន្តហោះចំនួន ៧ គ្រឿងត្រូវបានសម្លាប់។ ចំណែកគណនី Telegram មួយផ្សេងទៀតដែលមានឈ្មោះ​ថា Fighterbomber រាយការណ៍ភ្លាមៗ​នៅលើយន្តហោះដែល​បានទម្លាក់ក្នុងអំឡុងពេលមានការបះបោរបានរាយការណ៍ថា មនុស្ស១៣ នាក់បាន​ស្លាប់ភ្លាមៗ។

ទោះយ៉ាងណាក៏ដោយ ​គ្រប់បណ្ដាញព័ត៌មានទាំងអស់ជាពិសេសសារព័ត៌មានអង់គ្លេស Sky និយាយថា មិនទាន់មានការបញ្ចាក់ច្បាស់លាស់ពីការស្លាប់របស់ទាហានទាំងនោះទេ។ ស្របពេលដែលទីភ្នាក់ងារព័ត៌មានរដ្ឋ TASS រាយការណ៍ថា មេទាហានស៊ីឈ្នួល Wagner Group បានដកខ្លួនចេញពី​មូលដ្ឋាន​យោធា​នៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេស​រុស្ស៊ី​ កាលពីល្ងាច​ថ្ងៃសៅរ៍៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sky pravda

ចុចអាន៖ក្រោយផ្ទុះរដ្ឋប្រហារនៅ រុស្ស៊ី មេទាហានស៊ីឈ្នួលរងការចោទប្រកាន់ សម្រេចដកខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម