Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន JPMorgan ត្រូវពិន័យ ៤ លានដុលា្លរ​ ដោយសារច្រឡំលុបអ៊ីម៉ែល

បានផុស

នៅ

គណៈកម្មការមូលបត្រ ពិន័យ JPMorgan Chase ចំនួន ៤ លានដុល្លារ ដោយសារច្រឡំលុបអ៊ីមែលចំនួន ៤៧ លានសារ ដែលភាគច្រើននៃសារ រួមមានរបស់និយតករផ្ញើរមកដែលជាផ្នែកមួយនៃការសុំស៊ើបអង្កេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណកម្មការមូលបត្រប្រាប់ថា ក្នុងដីការដ្ឋបាលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ខ្លឹមសារនៃអ៊ីមែលមួយចំនួនដែលមិនអាចយកមកវិញបានចាប់តាំងពីត្រូវបានលុបជាអចិន្ត្រៃយ៍ ត្រូវបានស្នើសុំសម្រាប់ការស៊ើបអង្កេតបទប្បញ្ញត្តិទាក់ទងនឹងមូលបត្រស៊ីវិលយ៉ាងហោចណាស់រាប់សិបសារ។

គេដឹងថា អ៊ីមែលចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០១៨ ត្រូវបានលុបក្នុងឆ្នាំ ២០១៩ ដែលមាន ៨,៧០០ សារ ក្នុងនោះជាកម្មសិទ្ធិរបស់បុគ្គលិករហូតដល់ ៧,៥០០ នាក់នៅក្នុងផ្នែកធនាគារលក់រាយនៃធនាគារធំជាងគេរបស់ប្រទេសនេះ។

ចំពោះបញ្ហានេះ JPMorgan បានអះអាងថា ការប្រាស្រ័យទាក់ទងមិនត្រឹមត្រូវរវាងផ្នែកបច្ចេកវិទ្យា អនុលោមភាពសាជីវកម្មរបស់ធនាគារ និងអ្នកលក់ខាងក្រៅដែលមានភារកិច្ចរក្សាទុក និងលុបទំនាក់ទំនងដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និងឆ្នាំ ១៩៨០ នាំឱ្យមានការលុបអ៊ីមែលច្រឡំឆ្នាំ ២០១៨។​ បើតាមបទប្បញ្ញត្តិ SEC គឺតម្រូវឱ្យ JPMorgan រក្សាអ៊ីមែលក្នុងរយៈពេល ៣ឆ្នាំ។

សម្រាប់កំហុសឆ្គងមួយនេះ JPMorgan គឺបានទទួលស្គាល់កំហុស ហើយយល់ព្រមតាមការផាកពិន័យរបស់គណកម្មការមូលបត្រអាមេរិក ព្រមទាំងសន្យា​ថា មិនឱ្យមានកំហុសឆ្គងបែបនេះទៀតឡើយនាពេលអនាគត៕​

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ CNN

ចុចអាន៖ រុមហ៊ុនអាមេរិក ប្រមូលប្រដាប់ប្រដាក្មេងលេងផលិតដោយចិនមកវិញ ដោយសារបង្ករបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម