ព័ត៌មានអន្ដរជាតិ
ស្ត្រី ចិន ម្នាក់ ត្រូវគេតិះដៀលថាជាបិសាច ក្រោយថត Selfie មុខអ្នករបួសយ៉ាងសប្បាយរីករាយ
ស្ត្រីអ្នកទេសចរម្នាក់បានប្រទះឃើញអ្នករបួសដេកសន្លប់ បែរលើកទូរស័ព្ទហើយថតរូប Selfie សើចសប្បាយរីករាយ ស្របពេលដែលអ្នកនិយមលេងអ៊ីនធឺណិតឃើញហើយរិះគន់ថា នេះជាស្នាមញញឹមរបស់បិសាចពិតប្រាកដណាស់។

ស្ត្រីម្នាក់នៅខេត្ត Jiangsu ប្រទេសចិនដើរនៅ Chun Shenjian នៃសួន Si Hui ទីក្រុង Wuxi ហើយប្រទះឃើញអ្នកជំងឺម្នាក់ដេកសន្លប់នៅមាត់អូរ។ ប៉ុន្តែជំនួសឲ្យការជួយឬផ្ដល់ដំណឹងដល់អាជ្ញាធរ ផ្ទុយទៅវិញ គាត់បានយកទូរសព្ទដៃចេញ ហើយថតរូប Selfie យ៉ាងសប្បាយដោយប្រើអ្នករបួសជារូបភាពផ្ទៃខាងក្រោយ។
អ្នកនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះដេកដួលសន្លប់ស្ដូកស្ដឹង។ គាត់ហាក់ដូចជាបានរអិលដួលពេលដើរតាមអូរ ហើយខណៈកំពុងរង់ចាំអ្នកជួយសង្គ្រោះមកដល់ ស្រាប់តែស្ត្រីម្នាក់បានដើរកាត់កន្លែងកើតហេតុដោយប្រើអ្នករងរបួសជាផ្ទៃខាងក្រោយ សម្រាប់ថតរូបបង្ហាញស្នាមញញឹមយ៉ាងសប្បាយរីករាយទៅវិញ។
ក្រោយមក រឿងនេះបានក្លាយជាប្រធានបទនៃរឿងភាគនៅក្នុងពិភពអនឡាញ សូម្បីតែ Huang An ដែលជាសិល្បករតៃវ៉ាន់ដ៏ល្បីល្បាញក៏បានចែករំលែករូបភាពនៅលើ Weibo ថ្កោលទោសអាកប្បកិរិយានេះ ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណែតរិះគន់ថា គាត់ដូចមេធ្មប់ដែលមានចិត្តឃោរឃៅណាស់។ ស្ត្រីអាក្រក់នេះចិត្តអាកក្រក់ ប្រសិនបើអ្នកទៅនរកឥឡូវនេះអ្នកនឹងមិនខ្លាចខ្មោចទេ អ្នកអាចថតរូបខ្លួនឯងបានគ្រប់យ៉ាង”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖tw.nextapple
ចុចអាន៖កូនក្រមុំនៅ ចិន ត្រូវក្រុមមិត្តភ័ក្ដិកូនកំលោះព្រួតធ្វើបាបតាមអំពើចិត្ត ដោយគិតថាជាវប្បធម៌

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់