ព័ត៌មានអន្ដរជាតិ
ទីក្រុងមូស្គូ បន្តរឹតបន្តឹងសន្តិសុខ ទោះមេក្រុមទាហានស៊ីឈ្នួល និរទេសទៅប្រទេស បេឡារុស
កាលពីថ្ងៃអាទិត្យទី២៥ខែមិថុនា ក្រុមទាហានស៊ីឈ្នួល Wagner បានវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន យល់ព្រមអនុញ្ញាតឲ្យមេដឹកនាំ Yevgeny Prigozhin របស់ពួកគេ ចៀសផុតការចោទប្រកាន់ពីបទក្បត់ជាតិ និងទទួលយកការនិរទេសខ្លួនទៅនៅប្រទេសជិតខាងគឺ បេឡារុស។

កិច្ចព្រមព្រៀងនេះបានបញ្ឈប់វិបត្តិដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែអ្នកវិភាគនិយាយថា ការបះបោររបស់ក្រុម Wagner បានលាតត្រដាងឲ្យឃើញពីការគ្រប់គ្រងរបស់លោកពូទីន មានភាពផុយស្រួយជាងការគិត។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការសន្តិសុខ នៅតែរឹតបន្តឹងក្នុងទីក្រុងមូស្គូថ្វីបើមានប៉ូលិសតិចជាងមុនក៏ដោយ ហើយអ្នកធ្វើដំណើរឆ្លងកាត់និយាយថា ពួកគេមិនមានការព្រួយបារម្ភទៀតទេ។
លោក Prigozhin ត្រូវបានគេឃើញចុងក្រោយកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងរថយន្ត SUV ចាកចេញពីទីក្រុង Rostov-on-Don ហើយរថពាសដែក បានបើកតាមពីក្រោយរថយន្តរបស់គាត់។

តាមសេចក្តីរាយការណ៍ដំបូង, អ្នកប្រយុទ្ធ Wagner នៅសល់ចម្ងាយត្រឹមតែ៤០០ គីឡូម៉ែត្រទៀតប៉ុណ្ណោះពីទីក្រុងមូស្គូ ខណៈលោក Prigozhin ខ្លួនគាត់ផ្ទាល់ បានអះអាងថា មិនដល់២៤ម៉ោងទៀតទេ យើងនឹងវាយចូលចម្ងាយ២០០គីឡូម៉ែត្រពីទីក្រុងមូស្គូ។
ដំបូងលោក ពូទីន បានថ្កោលទោសការបះបោរនេះថាជាអំពើក្បត់ជាតិ ដោយប្តេជ្ញាថានឹងដាក់ទោសជនល្មើស។ លោកបានចោទប្រកាន់ពួកគេថា បានរុញច្រានរុស្ស៊ី ឲ្យធ្លាក់ចូលសង្រ្គាមស៊ីវិល។
ក្រោយមកនៅថ្ងៃដដែលនោះ លោកបានទទួលយកកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប្រទេសបេឡារុស ដើម្បីបញ្ចៀសវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់ទីក្រុងមូស្គូក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ