Connect with us

ព័ត៌មានអន្ដរជាតិ

មូលហេតុផ្ទុះយានជ្រមុជទឹក Titan កំពុងត្រូវបានស៊ើបអង្កេត

បានផុស

នៅ

ឆ្មាំឆ្នេរសមុទ្រអាមេរិកកាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា កំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះយានជ្រមុជទឹក Titan ដែលសម្លាប់អ្នកជិះ ៥ នាក់ ពេលកំពុងធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

យានជ្រមុជទឹក Titan (រូបថត៖ OceanGate)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដា និយាយថា ពួកគេក៏កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះដែរ ។

លើសពីនេះ ឆ្មាំឆ្នេរសមុទ្រអាមេរិកក៏កំពុងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរបារាំង និងអង់គ្លេសផងដែរ ។

ប្រធានផ្នែកស៊ើបអង្កេតលោក Jason Neubauer បាននិយាយថា ប្រតិបត្តិការស្រង់បំណែកយានជ្រមុជទឹកពីបាតសមុទ្រ កំពុងបន្ត ខណៈទីតាំងកើតហេតុ​ត្រូវ​បានគូស​ផែនទី​រួចហើយ។

ប្រធានផ្នែកស៊ើបអង្កេតលោក Jason Neubauer (រូបថត៖ AP)

លោក Neubauer គូសបញ្ជាក់ថា “នេះគឺជាការស៊ើបអង្កេតកម្រិតខ្ពស់បំផុត ដែលធ្វើឡើងដោយឆ្មាំសមុទ្រអាមេរិក។ គោលដៅចម្បងរបស់យើង គឺត្រូវទប់ស្កាត់ការកើតឡើងរឿងបែបនេះជាថ្មីម្តងទៀត។ ការរកឃើញនេះ នឹងត្រូវចែករំលែកជាមួយអង្គការដែនសមុទ្រអន្តរជាតិ និងក្រុមផ្សេងទៀតក្នុងគោលបំណង ជួយកែលម្អក្របខ័ណ្ឌសុវត្ថិភាព សម្រាប់ប្រតិបត្តិការនាវាមុជទឹកនៅទូទាំងពិភពលោក”។

លោកបន្តថា អ្នកស៊ើបអង្កេតកំពុងទាក់ទងជាមួយក្រុមគ្រួសារនៃមនុស្សទាំង៥នាក់ ដែលជិះក្នុងយាន Titan ហើយថា អ្នកស៊ើបអង្កេតកំពុងចាត់វិធានការប្រុងប្រយ័ត្នទាំងអស់ ប្រសិនបើយើងជួបប្រទះសាកសព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ DW

ចុចអាន៖ ព្រោះតែកំណប់មហាសាលទាំង៥នេះហើយ ទើបទេសចរ ប្រថុយជីវិតជិះយានចុះទៅតំបន់ ខ្មោចកប៉ាល់ទីតានិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម