Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនកូរ៉េខាងជើង នាំគ្នាស្រែក “ធ្វើសង្គ្រាមសងសឹក កម្ទេចអាមេរិក”

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានរៀបចំការប្រមូលផ្តុំទ្រង់ទ្រាយធំក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី៧៣នៃការផ្ទុះសង្គ្រាមកូរ៉េ ដោយប្រជាជន នាំគ្នាស្រែកពាក្យស្លោក ដែលប្តេជ្ញាធ្វើសង្គ្រាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា អ្នកធ្វើការនិងសិស្សនិស្សិតប្រហែល១២ម៉ឺននាក់ បានចូលរួមក្នុងការប្រមូលផ្តុំ ដែលធ្វើឡើងនៅទូទាំងរដ្ឋធានីកាលពីថ្ងៃអាទិត្យទី២៥ខែមិថុនា។

រូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញកីឡដ្ឋានមួយ ដែលពោរពេញទៅដោយមនុស្សកាន់បដាសរសេរថា “ទឹកដីអាមេរិកទាំងមូល ស្ថិតនៅក្នុងរយៈចម្ងាយនៃមីស៊ីលរបស់យើង” និង “ចក្រពត្តិនិយមអាមេរិកជាអ្នកបំផ្លាញសន្តិភាព”។

ខួបនេះ កើតមានឡើងចំពេលមានក្តីព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក្នុងពេលឆាប់ៗ ដើម្បីបង្កើនការត្រួតពិនិត្យសកម្មភាពយោធាអាមេរិក បន្ទាប់ពីការប៉ុនប៉ងលើកមុនកាលពីថ្ងៃទី៣១ខែឧសភា ត្រូវបរាជ័យ។

(រូបថត៖ KCNA)

ប្រទេសកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បាននិងកំពុងសាកល្បងអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនផងដែរ ជាហេតុនាំឲ្យភាពតានតឹងកើនឡើងខ្លាំងជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសំខាន់របស់ទីក្រុងសេអ៊ូល គឺសហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍ដាច់ដោយឡែករបស់ក្រសួងការបរទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនិយាយថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ។

គួរបញ្ជាក់ជាថ្មី កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង ​នៅ​តែ​មាន​លក្ខណៈ​បច្ចេកទេស​ក្នុង​សង្គ្រាម ​ព្រោះ​ជម្លោះ​ឆ្នាំ១៩៥០-៥៣ ​បាន​បញ្ចប់ទៅ​ដោយ​បទ​ឈប់​បាញ់ ​មិន​មែន​សន្ធិសញ្ញា​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម