ព័ត៌មានអន្ដរជាតិ
ចិន រកឃើញអាហារប្រពៃណីកប់ក្នុងដី អាយុកាល ២ ពាន់ឆ្នាំឯណោះ
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា វិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យា នៅខេត្តហឺណាន ភាគកណ្តាលប្រទេសចិន រកឃើញម្ហូបប្រពៃណីចិនមួយមានឈ្មោះថា zongzi អាយុកាលជាង២,០០០ ឆ្នាំដោយស្ថិតក្នុងផ្នូរបុរាណដែលត្រូវគេជីកនៅ Xinyang ។

យោងតាមរបាយការណ៍ អ្នកបុរាណវិទូបានជីករកផ្នូររបស់ស្តេច Chu បុរាណនៅពាក់កណ្តាលនៃសម័យសង្គ្រាម (៤៧៥-២២១ មុនគ.ស.) ហើយបានរកឃើញ អាហាររុំស្លឹក ស្រដៀងនឹងនំប៉ាវដែលផ្ទុកដោយគ្រាប់ធញ្ញជាតិនៅក្នុង ស្លឹក អាហារខ្ចប់។ ក្នុងនោះមាន ៤០ កញ្ចប់ ហើយផ្នែកខ្លះខូចខ្លាំង។
អាហារដែលរុំក្នុងស្លឹក ពួកវាមានអង្កត់ផ្ចិតប្រហែល ១០-១៥ សង់ទីម៉ែត្រ ហើយត្រូវបានរុំដោយស្លឹកធំទូលាយចងដោយខ្សែឬដំបងឈើ។ ការពិនិត្យដោយមីក្រូទស្សន៍បានរកឃើញថា ៣៩កញ្ចប់ក្នុងចំណោម ៤០កញ្ចប់នៃអាហារទាំងនេះត្រូវបានដាក់ដោយអង្ករឆៅដែលមិនបានច្របាច់។ មួយទៀតត្រូវបានដាក់ដោយម្សៅពោតសុទ្ធ។
យោងតាមវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យាបញ្ចាក់ថា តាមរយៈរូបភាពអាហារបុរាណនោះត្រូវរកឃើញក្នុងផ្នូរលេខ ៨ នៃតំបន់បុរាណវិទ្យា Chengyang ។ ស្លឹកដែលប្រើសម្រាប់រុំ zongzi គឺជាស្លឹកដែលមកពី genus Quercus ស្របតាមការអនុវត្តសម័យទំនើប។ នៅតំបន់ភាគខាងលិច និងភាគខាងត្បូងនៃខេត្តហឺណាន រុំដោយស្លឹករុក្ខជាតិដែលបានរៀបរាប់ខាងលើ។

Lan Wanli អ្នកបុរាណវិទ្យានៃវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យាខេត្ត Henan បាននិយាយថា សំបកស្លឹកដែលពោរពេញទៅដោយគ្រាប់ធញ្ញជាតិត្រូវបានគេចាត់ទុកថាជា zongzi ចំណាស់បំផុតមិនធ្លាប់មាន ដែលអ្នកបុរាណវិទូរកឃើញ ហើយនេះក៏ជាពិចារណាលើការរកឃើញខាងបុរាណវត្ថុ និងទំនៀមទម្លាប់ផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខកចិត្តមិនជាប់ក្នុង Top 6 បេក្ខនារីកីឡាកាយវប្បកម្មម្នាក់ គប់ស្បែកជើងកែងទៅគណៈកម្មការ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ