Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកតវ៉ាហុល្លង់​ដុតកម្ទេចមណ្ឌលធ្វើតេស្តកូវីដ ក្នុងបាតុកម្មប្រឆាំងបម្រាមគោចរដ៏ក្តៅគគុក

បានផុស

នៅ

ប៉ូលិសប្រឆាំងកុបកម្មនៅប្រទេសហុល្លង់ បានប៉ះទង្គិចជាមួយក្រុមបាតុករដែលខឹងសម្បាចំពោះការរឹតត្បិតថ្មីទាក់ទងនឹងវីរុសកូរ៉ូណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករក្នុងទីក្រុង Eindhoven។ ពួកគេបានប្រមូលផ្តុំគ្នាដោយផ្គើនទៅនឹងបម្រាមគោចរថ្មីម៉ោង៩យប់។

បាតុករខ្លះបានគប់កាំជ្រួច លួចទំនិញពីផ្សារទំនើបនិងកម្ទេចបង្អួចហាងនានា។ ក៏មានការធ្វើបាតុកម្មតូចៗផងដែរក្នុងទីក្រុង Amsterdam។

មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន។

បាតុករមួយចំនួនបានគប់កាំជ្រួចនិងលើកកង់ដាក់លើគ្នា ធ្វើជារបាំងការពារប៉ូលិស។ នៅទីបំផុត ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបើកផ្លូវ។

អាជ្ញាធរមូលដ្ឋានបាននិយាយថា មជ្ឈមណ្ឌលធ្វើតេស្តជំងឺកូវីដ១៩ក៏ត្រូវបានដុតកម្ទេចផងដែរ កាលពីយប់ថ្ងៃអាទិត្យក្នុងភូមិ Urk ភាគខាងជើង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo de Jonge បាននិយាយថា “អគ្គិភ័យនៅមណ្ឌលធ្វើតេស្តកូវីដក្នុងភូមិ Urk មិនអាចគ្រប់គ្រងបានទេ”។

បម្រាមគោចរម៉ោង៩យប់ដល់ម៉ោង៤:៣០នាទីទៀបភ្លឺ ដែលត្រូវបានអនុវត្តកាលពីថ្ងៃអាទិត្យគឺជាបម្រាមគោចរលើកដំបូងនៅក្នុងប្រទេសហុល្លង់ចាប់តាំងពីសង្គ្រាមលោកលើកទី២។ អ្នករំលោភបំពាន នឹងត្រូវប្រឈមការពិន័យជាទឹកប្រាក់ចំនួន១១៥ដុល្លារ។

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោក Hubert Bruls បាននិយាយថា លោកយល់ពីការខកចិត្តរបស់ប្រជាជនប៉ុន្តែលោកបានបន្ថែមថា “ប្រសិនបើយើងតស៊ូឥឡូវនេះ យើងនឹងទទួលបានសេរីភាពរបស់យើងត្រឡប់មកវិញក្នុងពេលឆាប់ៗ”។

This image has an empty alt attribute; its file name is 38422354-9181987-The_testing_facility_in_the_village_of_Urk_in_the_Netherlands_we-a-193_1611523433586-copy.jpg

បារនិងភោជនីយដ្ឋានរបស់ប្រទេសនេះ ត្រូវបានបិទតាំងពីខែតុលាមកខណៈសាលារៀននិងហាងដែលមិនចាំបាច់ បានបិទកាលពីខែមុន។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១៦:៣០នាទីថ្ងៃចន្ទនេះ ប្រទេសហុល្លង់បានរាយការណ៍ករណីឆ្លងកូវីដសរុប៩៤៨,៩៣៣ករណីនិងស្លាប់១៣,៥៤០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កសិករឥណ្ឌាត្រៀមបើកត្រាក់ទ័រធ្វើបាតុកម្មនៅទិវាសាធារណរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម