ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានគេឃើញជាលើកដំបូង ចាប់តាំងពីក្រុម Wagner បះបោរ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានគេឃើញជាសាធារណៈ លើកដំបូង ចាប់តាំងពីមេក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បញ្ឈប់ការបះបោរ។

នៅក្នុងវីដេអូដំបូងដែលបានចេញផ្សាយចាប់តាំងក្រុមទាហានស៊ីឈ្នួល Wagner សម្រុកចូលប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ លោក Sergei Shoigu ត្រូវបានគេមើលឃើញ ចុះទៅសួរសុខទុក្ខទាហានរុស្ស៊ី ដែលកំពុងជាប់ដៃក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅ ប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Vladimir Putin និង Yevgeny Prigozhin មិនត្រូវបានគេឃើញជាសាធារណៈទេ ចាប់តាំងពីភាពចលាចលនោះមក។

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃអាទិត្យទី២៥ខែមិថុនា ក្រុមទាហានស៊ីឈ្នួល Wagner បានវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យល់ព្រមអនុញ្ញាតឲ្យមេដឹកនាំ Yevgeny Prigozhin ចៀសផុតការចោទប្រកាន់ពីបទក្បត់ជាតិ និងទទួលយកការនិរទេសខ្លួនទៅនៅប្រទេសជិតខាងគឺ បេឡារុស។
កិច្ចព្រមព្រៀងនេះបានបញ្ឈប់វិបត្តិដ៏ធ្ងន់ធ្ងរមួយ ប៉ុន្តែអ្នកវិភាគនិយាយថា ការបះបោររបស់ក្រុម Wagner បានលាតត្រដាងឲ្យឃើញពីការគ្រប់គ្រងរបស់លោក Putin មានភាពផុយស្រួយជាងការគិត។
យ៉ាងណាក្តី វិធានការសន្តិសុខ នៅតែរឹតបន្តឹងក្នុងទីក្រុងមូស្គូថ្វីបើមានប៉ូលិសតិចជាងមុនក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ទីក្រុងមូស្គូ បន្តរឹតបន្តឹងសន្តិសុខ ទោះមេក្រុមទាហានស៊ីឈ្នួល និរទេសទៅប្រទេស បេឡារុស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ