ព័ត៌មានអន្ដរជាតិ
ប្រកួតក្នុងទ្រុងមិនហ៊ានធានាទេ តែបើធៀបលុយវិញ Mark Zuckerberg មិនឈ្នះ Elon Musk ឡើយ
រឿងរ៉ាវដែលកំពុងតែក្តៅគគុក និងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅទូទាំងពិភពលោកនោះ គឺការបបួលគ្នាប្រកួតក្នុងទ្រុងរវាងមហាសេដ្ឋីលំដាប់កំពូលចំនួន ២ រូប គឺលោកមហាសេដ្ឋីចិត្តធំចង់ទៅរស់នៅភពអង្គារ Elon Musk ជាមួយមេក្រុមហ៊ុន Mata លោក Mark Zuckerberg ។

យោងតាមការបង្ហោះសារលើបណ្ដាញ Twitter នាពេលថ្មីៗនេះបានឲ្យដឹងថា លោកមហាសេដ្ឋីទាំងពីរមិនមែនឌឺដងគ្នាត្រឹមតែពាក្យសម្តីនោះឡើយ គឺបបួលគ្នាឡើងវាយក្នុងទ្រុងមែនទែនតែម្តង ហើយរឿងនេះក៏អាចកើតឡើងផងដែរ ប៉ុន្តែបើប្រៀបធៀបពីទ្រព្យសម្បត្តិគ្នាវិញ ប្រាកដណាស់គឺមិនអាចទៅរួចជាមួយមហាសេដ្ឋីគ្រាប់រ៉ុកកែត Elon Musk ឡើយ ។
ដូច្នេះ មកដឹងពីទ្រព្យសម្បត្តិរវាងមហាសេដ្ឋីទាំងពីរ៖

មហាសេដ្ឋីលំដាប់កំពូល Elon Musk រហ័សនាមហៅថា មហាសេដ្ឋីគ្រាប់រ៉ុកកែត មានទ្រព្យសម្បតិ្តប្រមាណជាង ២៣៤ ពាន់លានដុល្លារអាមេរិក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនដូចជា Tesla និង SpaceX រួមទាំងបណ្ដាញសង្គម Twitter ជាដើម ។ ក្រៅពីក្រុមហ៊ុនទាំងបីនេះ លោកនៅមានក្រុមហ៊ុនផ្សេងមួយចំនួនទៀតផងដែរ ។
បើទោះបីជាលោកទើបតែបរាជ័យក្នុងការបាញ់បង្ហោះយាន Starship ដ៏ធំបំផុតនាពេលដើមឆ្នាំនេះក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ប្រាប់ថា នឹងបន្ថែមថវិការឲ្យដល់ ៣ ពាន់លានដុល្លារ ដើម្បីបាញ់បង្ហោះយាននេះឲ្យបានជោគជ័យ ។
ចំពោះជីវិតគ្រួសារវិញ ឈ្មោះជាមហាសេដ្ឋីមែន ប៉ុន្តែ Elon Musk គឺជាបុរសពោះម៉ាយប៉ុណ្ណោះ បន្ទាប់ពីបែកបាក់ជាមួយភរិយាចំនួន ៣ នាក់រួចមកហើយ ដោយនៅពេលនេះបុរសវ័យ ៥១ ឆ្នាំរូបមានកូនចំនួន ១០ នាក់ ។

ដោយឡែក មេក្រុមហ៊ុន Meta គឺលោកមហាសេដ្ឋី Mark Zuckerberg ដែលមានវ័យ ៣៩ ឆ្នាំ និងកូន ៣ នាក់ វិញ គឺមានគម្លាតទ្រព្យសម្បតិ្តជាងពាក់កណ្តាលជាមួយ Elon Musk ។ យោងតាមការចុះផ្សាយពីទស្សនាវដ្ដី Forbs Billionaires បានឲ្យដឹងថា Mark Zuckerberg មានទ្រព្យសម្បត្តិត្រឹមតែ ១០២.៤ ពាន់លានដុល្លារប៉ុណ្ណោះ ដែលចំណូលទាំងនោះ រកបានមកពីបណ្ដាញសង្គម Facebook ។
គួរបញ្ជាក់ថា បើសិនជាការប្រកួតមួយនេះ ពិតជាកើតឡើងមែន នោះវានឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយដែលមហាសេដ្ឋីសល់លុយរាប់ពាន់លានដុល្លារចាយលែងអស់ ឡើងប្រកួតគ្នា ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Forbe
ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ