ព័ត៌មានអន្ដរជាតិ
អ្នកជំនាញសន្និដ្ឋានថា សពអ្នកស្លាប់ក្នុងយាន Titan អាចត្រូវត្រីឆ្លាមស៊ី គ្មានថ្ងៃរកឃើញឡើយ
យានជ្រមុជទឹក Titan បានផ្ទុះនៅក្នុងមហាសមុទ្រទឹកជ្រៅសម្លាប់មនុស្ស៥នាក់ ហើយសពអ្នកទាំងនោះ ប្រហែលគ្មានថ្ងៃរកឃើញឡើយ ដោយសារតែត្រូវត្រីឆ្លាមស៊ី។ នេះបើតាមការសន្និដ្ឋានរបស់អ្នកជំនាញផ្នែកមហាសមុទ្រសហរដ្ឋអាមេរិក។

អ្នកជំនាញដែលសុំមិនបញ្ចេញឈ្មោះដោយសារតែនេះជារឿងរសើប បានលើកឡើងថា ពេលដែលយាន Titan ផ្ទុះ អ្នកជិះក្នុងនោះទាំងអស់ត្រូវស្លាប់ ហើយសពអាចបែកជាបំណែក រួចក៏ត្រូវត្រីឆ្លាមស៊ីតែម្តង។
លោកនិយាយថា អាចមានលទ្ធភាពដែលរឿងនេះកើតឡើង ព្រោះនៅក្នុងមហាសមុទ្រ ក៏ជាកន្លែងមានសត្វស៊ីសាច់ជាអាហារដែរ ជាពិសេសត្រីឆ្លាម។ វាអាចពិបាកក្នុងការរកឃើញសពមនុស្សទាំង៥នាក់ ទោះត្រីឆ្លាមមិនស៊ី ក៏មិនងាយរកឃើញដែរ ដោយសារតែជម្រៅនៃទឹកសមុទ្រ។
ការសន្និដ្ឋាននេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនតាមដានត្រីឆ្លាម OCEARCH បានបញ្ជាក់ថា ពួកគេឃើញត្រីឆ្លាមកាចសាហាវ២ក្បាល ហែលទៅហែលមក នៅតំបន់ស្វែងរកយាន Titan កាលពីចុងសប្តាហ៍ មុនពេលមានការអះអាងជាផ្លូវការថា យានរបស់ក្រុមហ៊ុន OceanGate បានផ្ទុះ។

យោងតាមក្រុមហ៊ុន OCEARCH, ត្រីឆ្លាមទាំង២ក្បាលនោះ មានឈ្មោះ Andromache និង Simon។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ខណៈការពិតនៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ ហើយឆ្មាំឆ្នេរសមុទ្រកំពុងបន្តប្រតិបត្តិការស្វែងរក និងបើកការស៊ើបអង្កេតលើករណីផ្ទុះយានជ្រមុជទឹក Titan៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ មូលហេតុផ្ទុះយានជ្រមុជទឹក Titan កំពុងត្រូវបានស៊ើបអង្កេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា