Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ទទួលស្គាល់ថា អ្នកបើកយន្តហោះរុស្ស៊ីស្លាប់ ក្នុងការបះបោររបស់ក្រុមទាហានស៊ីឈ្នួល

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី២៦ខែមិថុនា បានគោរពវិញ្ញាណក្ខន្ធអ្នកបើកយន្តហោះដែលត្រូវបានសម្លាប់ ក្នុងអំឡុងការបះបោរកាលពីចុងសប្តាហ៍។

លោក ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍ទី២៤ខែមិថុនា ក្រុមហ៊ុនទាហានស៊ីឈ្មួល Wagner បានកាន់កាប់ទីក្រុង Rostov-on-Don ភាគខាងត្បូង និងមជ្ឈមណ្ឌលបញ្ជាការយោធាដែលដឹកនាំយុទ្ធនាការអ៊ុយក្រែន មុនពេលបញ្ឈប់ការបះបោរវិញ។

លោកពូទីន បាននិយាយក្នុងសុន្ទរកថាជាសាធារណៈលើកដំបូង អំពីការបះបោរនោះថា “ភាពក្លាហាន និងការលះបង់ជីវិត របស់វីរបុរសបើកយន្តហោះ បានជួយសង្គ្រោះប្រទេសរុស្ស៊ី ពីផលវិបាកដ៏គួរឲ្យសោកសៅ”។

(រូបថត៖ E2W)

ទោះបីជាយ៉ាងណាក៏ដោយ​ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ថា ​អ្នក​បើក​យន្តហោះ​ប៉ុន្មាន​នាក់​ស្លាប់ ឬ​​យន្តហោះប៉ុន្មានគ្រឿង ​ត្រូវ​បាន​​បាញ់ទម្លាក់​នោះ​ទេ។

ឆានែល Telegram របស់រុស្ស៊ីមួយចំនួនដែលតាមដានសកម្មភាពយោធារបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ភីឡុតរុស្ស៊ីចំនួន១៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការបះបោរនោះ។ ក្នុងចំណោមយន្តហោះដែលធ្លាក់ មានឧទ្ធម្ភាគចក្រចម្បាំងអេឡិចត្រូនិក Mi-8 MTPR ចំនួន៣គ្រឿង និងយន្តហោះ Il-18 មួយគ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តើអាមេរិកនិងសម្ព័ន្ធមិត្ត ពិតជានៅពីក្រោយ ការបះបោរប្រឆាំងលោក ពូទីន មែនទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម