Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ​មិនយល់ស្របគម្រោង​ផ្ទេរ​ទ្រព្យសម្បត្តិ រុស្ស៊ី របស់​ EU ឡើយ

បានផុស

នៅ

កាសែត Financial Times បានរាយការណ៍ថា អាល្លឺម៉ង់បានជំទាស់ចំពោះផែនការរបស់ទីក្រុងព្រុចសែលដែល​ចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី​ដែលត្រូវបានបង្កក សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ដោយព្រមានអំពីហានិភ័យផ្នែកច្បាប់ និងហិរញ្ញវត្ថុពីការផ្ទេរមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការអឺរ៉ុប កំពុងតែធ្វើច្បាប់ដោយតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុដែលកាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ី ត្រូវប្រគល់​ប្រាក់ចំណេញទាំងនោះមកវិញ ។ តែទោះជាយ៉ាងណា អ្នកតាក់តែងច្បាប់​ដែលមកពីគ្រប់ប្លុកចង្អុលបង្ហាញថា ប្រព័ន្ធច្បាប់របស់សហភាពអឺរ៉ុបអនុញ្ញាតឲ្យតែទ្រព្យសម្បត្តិត្រូវបានបង្កកប៉ុណ្ណោះ ដោយមិនអាចត្រូវបានដកហូតឡើយ ។

ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់បាននិយាយថា រុស្ស៊ីត្រូវតែសងថ្លៃខូចខាតដល់អ៊ុយក្រែន ប៉ុន្តែគំនិតនៃការប្រើប្រាស់មូលនិធិរុស្ស៊ីសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ វានឹងទាក់ទងសំណួរហិរញ្ញវត្ថុ និងផ្លូវច្បាប់ដ៏ស្មុគស្មាញបំផុត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់លោក Marco Buschmann ក៏បានសិក្សាពីសំណើរបស់សហភាពអឺរ៉ុបសម្រាប់ការប្រមូលទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីផងដែរ ដោយសន្និដ្ឋានថា ពួកគេមិនអាចធ្វើបានដោយស្របច្បាប់ឡើយ ។

សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីរាប់រយពាន់លានអឺរ៉ូ ដែលជាផ្នែកនៃគោលនយោបាយដាក់ទណ្ឌកម្ម។

ចំពោះបញ្ហានេះ នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន អ្នកការទូតជាច្រើនត្រូវបានគេរាយការណ៍ថាបានជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះសំណើនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក ពូទីន ធ្លាប់បានថ្កោលទោសម្តងហើយម្តងទៀតនូវការរឹបអូសទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុប ដោយហៅថា ជាការលួចទ្រព្យសម្បត្តិអ្នកដទៃ នៅពេលលោកថ្លែងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីដើមខែនេះ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម