ព័ត៌មានអន្ដរជាតិ
បុគ្គលិកនៅអាកាសយានដ្ឋានអាមេរិកបានស្លាប់ដោយសារម៉ាស៊ីនយន្តហោះស្រូប
បុគ្គលិកម្នាក់នៅអាកាសយានដ្ឋានអាមេរិកបានស្លាប់ បន្ទាប់ពីម៉ាស៊ីនយន្តហោះស្រូប កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២៥ នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិ San Antonio រដ្ឋតិចសាស សហរដ្ឋអាមេរិក ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (NTSB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សត្រូវបានម៉ាស៊ីនស្រូប ខណៈពេលដែលយន្តហោះរបស់ក្រុមហ៊ុន Delta Air Lines កំពុងបើកយឺតៗលើផ្លូវរត់របស់យន្តហោះ ។
ទន្ទឹមនេះក្រុមហ៊ុន Unifi Aviation បាននិយាយថា ការស្លាប់នេះមិនទាក់ទងទៅនឹងដំណើរការប្រតិបត្តិការ នីតិវិធី និងគោលនយោបាយសុវត្ថិភាពរបស់ Unifi ទេ ។ Unifi Aviation មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់បុគ្គលិករបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ San Antonio ។

យ៉ាងណាក្រុមអ្នកស៊ើបអង្កេតសន្និដ្ឋានថា ករណីខាងលើគឺជាការធ្វើអត្តឃាតប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ