Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះមួយគ្រឿងដឹកអ្នកដំណើរពេញ ត្រូវរន្ទះបាញ់

បានផុស

នៅ

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Eagle ដែលពេញទៅដោយអ្នកដំណើរ ​ត្រូវរន្ទះបាញ់ បន្ទាប់ពីការចុះចតអំឡុងពេលមានព្យុះក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរ Embraer E175 បានជួបហេតុការណ៍នេះ កាលពីចុងសប្តាហ៍ ខណៈវារង់ចាំឲ្យព្យុះកន្លងផុតសិន មុននឹងបន្តដំណើរទៅកាន់ច្រកចេញ។

ហេតុការណ៍ដែលត្រូវបានថតជាប់ដោយលោក Jason William Hamm មួយនេះ បានបង្ហាញពីផ្កាភ្លើងបែកខ្ចាយ ក្រោយយន្តហោះត្រូវរន្ទះបាញ់។

យ៉ាងណាក្តី យន្តហោះនៅតែអាច​ធ្វើ​ដំណើរ​ទៅ​កាន់​ច្រកចេញបាន ហើយ​អ្នក​ដំណើរ​បាន​ចុះដោយសុវត្ថិភាព រួចអ្នក​បច្ចេកទេស ក៏ទៅ​វាយ​តម្លៃ​ការ​ខូច​ខាត។

ជើងហោះហើរ Embraer E175 មិនមែនជាយន្តហោះទីមួយ ដែលត្រូវបានរន្ទះបាញ់នោះទេ។ 

យន្តហោះមួយគ្រឿងទៀតគឺ Boeing 737 MAX ដឹកអ្នកដំណើរ១៤០នាក់ ក៏ត្រូវរន្ទះបាញ់ផងដែរ ខណៈពេលរៀបនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tocumen ក្នុងទីក្រុង ប៉ាណាម៉ា។

ចំណែកកាលពីខែមីនា មនុស្សចំនួន៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ចេញពីទីក្រុង Austin ទៅ Frankfurt បានចុះចតជាបន្ទាន់ក្នុងទីក្រុង Washington DC បន្ទាប់ពីត្រូវបានរន្ទះបាញ់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រន្ទះ បាញ់យន្តហោះវៀតណាម ក្រោយចាកចេញពីកោះ Phu Quoc

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រព័ន្ធ​ធ្វើ​ចលនា​ទឹក​ជុំវិញ​ផែនដី​បាន​បាត់បង់​តុល្យភាព​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ទម្លាយ​ទ្រព្យសម្បត្តិ​​រឹបអូស​ពី​តារា​សម្តែង​៣​រូប ដែល​ទើប​ត្រូវ​ចាប់ខ្លួន​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះរោងកម្មករស្នាក់នៅរបស់ក្រុមហ៊ុនខ្សែកាបជាង១០បន្ទប់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រីបណ្ឌិត ជា វណ្ណី ស្នើដល់អាណាព្យាបាលគ្រប់រូបត្រូវលើកទឹកចិត្តកូន មិនថាកូនប្រឡងបាក់ឌុបជាប់ ឬធ្លាក់ទេ

Sokha Hotels

ព័ត៌មានពេញនិយម