ព័ត៌មានអន្ដរជាតិ
ស្ថានីយប្រេងឥន្ធនៈធំបំផុតលើលោក បើកជាផ្លូវការហើយ
ស្ថានីយប្រេងឥន្ធនៈ Buc-ee’s ធំបំផុតលើលោក បើកដំណើរការជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងទីក្រុង Sevierville នៃរដ្ឋ Tennessee ។

នៅក្នុងស្ថានីយប្រេងឥន្ធនៈទំហំ ៦៨៧៤.៨២៥ ម៉ែត្រការ៉េខាងលើ មានម៉ាស៊ីនបូមស៊ាំង ១២០ គ្រឿង និងបុគ្គលិកជាង ៣៥០ នាក់ ក្រៅពីនេះគេមានលក់អាហារ ព្រមទាំងហាងទំនិញដ៏ធំផងដែរ ។

Buc-ee’s មានដើមកំណើតនៅរដ្ឋតិចសាស ក្នុងឆ្នាំ ១៩៨២ ហើយបានពង្រីកនៅទូទាំងភាគខាងត្បូង និងបើកជារៀងរាល់ថ្ងៃ ២៤ ម៉ោង ដើម្បីបំពេញតម្រូវការអតិថិជនរបស់គេ ។
ជាពិសេសអតិថិជនដែលធ្លាប់មកតែងសរសើរពីអនាម័យ តម្លៃ គុណភាព និងសេវាកម្មមិនដាច់ពីមាត់ថា ជាកត្តាសំខាន់បំផុតធ្វើឲ្យពួកគេត្រលប់មកម្ដងទៀត ១០០ ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ Buc-ee’s កំពុងសាងសង់ស្ថានីយប្រេងឥន្ធនៈធំជាងហ្នឹងទៀត ទំហំ ៦៩៦៧.៧២៨ ម៉ែត្រការ៉េ នៅរដ្ឋតិចសាសឯណោះ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ