Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន

បានផុស

នៅ

ឧត្តមសេនីយ៍ឯក Lin Wen-huang ប្រធានផ្នែកផែនការប្រយុទ្ធ របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា ទីក្រុងតៃប៉ិ សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបាញ់នាវាចម្បាំង និងយន្តហោះរបស់ចិន ប្រសិនបើពួកគេចូលមកក្នុងដែនទឹករង្វង់ ២២ គីឡូម៉ែត្រនៃកោះនេះ ។

ឧត្តមសេនីយ៍ឯក Lin Wen-huang (រូបថត៖ Taipei Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់នាវាចម្បាំង និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតកោះនេះ ហើយកាលពីថ្ងៃសៅរ៍ យន្តហោះយោធាចិនចំនួន ៨ គ្រឿង បានឆ្លងកាត់នូវអ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានគេប្រទះឃើញនៅរង្វង់ចម្ងាយ ៤៤ គីឡូម៉ែត្រពីកោះនេះ។

លោក Lin គូសបញ្ជាក់ថា “ប្រសិនបើភាគី PLA នៅតែមិនអើពើនឹងការព្រមានរបស់យើង ហើយបន្តសម្រុកចូលមកក្នុងដែនអាកាស និងដែនសមុទ្ររបស់យើងនោះ យើងនឹងវាយបកទៅខ្លាំងក្លា ដើម្បីការពារសន្តិសុខជាតិ”។

(រូបថត៖ AP)

តៃវ៉ាន់ បានគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីឆ្នាំ ១៩៤៩ មក ប៉ុន្តែទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន។ លើសពីនេះ​ ចិនប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការជាមួយទីក្រុងតៃប៉ិ ហើយចាត់ទុកអធិបតេយ្យរបស់ចិនលើកោះនេះថា ជាអ្វីដែលមិនអាចប្រកែកបាន។

ភាពតានតឹងចុងក្រោយបំផុតនៅជុំវិញកោះតៃវ៉ាន់ បានកើតឡើងកាលពីខែមេសា បន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen ជួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy។

ទីក្រុងប៉េកាំង បានឆ្លើយតបដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលបីថ្ងៃ នៅជិតកោះនេះ នៅក្នុងអ្វីដែលខ្លួនហៅថាជាការព្រមាន ដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់និងមហាអំណាចបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៨ នាទីutes មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៣ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៥ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម