ព័ត៌មានអន្ដរជាតិ
ដឹងទេ នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ចូលមក វៀតណាម ប៉ុន្មានលើកហើយ
នេះមិនមែនជាលើកទី ១ ទេដែលនាវាផ្ទុកយន្តហោះអាមរិក USS Ronald Reagan បានមកដល់កំពង់ផែក្នុងទីក្រុង Da Nang ពោលវាជាលើកទី ៣ ហើយ ដែលនាវាមួយនេះបានមកដល់ប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ ២០១៨ មក ។
ក្រៅពីនាវា USS Ronald Reagan ដែលឈប់សុំចូលចតនៅទីក្រុង Da Nang កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា កន្លងទៅ ក៏មាននាវាចំនួន ២ គ្រឿងទៀតផងដែរបានធ្វើដំណើរអមនាវាចម្បាំងមួយនេះ ។
នាវាទាំងពីរគ្រឿងដែលអមដំណើរនាវា USS Ronald Reagan នោះ គឺនាវាដឹកមីស៊ីលនាំផ្លូវ USS Antietam និង USS Robert Smalls ដើម្បីចូលរួមអបអរសាទរខួប ១០ ឆ្នាំនៃ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ” រវាងវៀតណាម និងអាមេរិក ហើយគ្រោងនឹងចាកចេញពីទីក្រុងកំពង់ផែវៀតណាមនៅថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ ។
ការចូលចតរបស់នាវា USS Ronald Reagan ដែលមានកម្លាំងទ័ពជើងទឹកជាង ៥,០០០ នាក់បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយបានតវ៉ាប្រឆាំងនឹងវត្តមានកប៉ាល់ចិនដែលបានបើកបរនៅក្នុងផ្ទៃទឹករបស់ខ្លួន ។
គួរបញ្ជាក់ថា នាវា USS Ronald Reagan ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ប្រតិបត្តិការកងនាវាទី ៧ របស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយកងនាវានេះតែងតែធ្វើអន្តរកម្ម និងប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាជុំវិញពិភពលោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ