Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់ស្តារទំនាក់ទំនងយោធា ជាមួយចិន ឡើងវិញ

បានផុស

នៅ

យោងតាមលោក Kurt Campbell ដែលបម្រើការជាអ្នកសម្របសម្រួលសម្រាប់តំបន់ឥណ្ឌា និងប៉ាស៊ីហ្វិក នៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន (NSC) បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តផ្នែកការទូត លើការស្ដារឡើងវិញនូវបណ្តាញទំនាក់ទំនងផ្ទាល់ជាមួយប្រទេសចិន ដើម្បីការពារឧប្បត្តិហេតុឬគ្រោះថ្នាក់នាពេលអនាគត។

លោក Kurt Campbell (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយពិភាក្សាអំពីផលប៉ះពាល់ជាយុទ្ធសាស្ត្រនិងផ្នែកយោធានៃសម្ព័ន្ធមិត្ត AUKUS រវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) កាលពីដើមសប្តាហ៍នេះ លោក Campbell និយាយថា វាមានសារសំខាន់ណាស់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីអនុញ្ញាតឲ្យមានការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងកាលៈទេសៈដែលមិនមានចេតនាឬគ្រោះថ្នាក់ ឬគ្រោះមហន្តរាយ។

លោក​បន្ត​ថា “​យើង​នឹង​បន្ត​បញ្ជាក់​ពី​ហេតុផល​ដែលថា​ បណ្តាញទាំងនេះពិតជា​មាន​សារសំខាន់ ជា​ពិសេស​ពេល​ដែល​កងកម្លាំង​របស់​យើង ​កាន់តែប្រឈមមុខដាក់គ្នា ហើយ​ប្រតិបត្តិការ​នៅ​ជិត​គ្នា​”។

លោក Campbell បន្ថែមថា ដំណើរទស្សនកិច្ចផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន គឺជាជំហានដ៏ល្អ សម្រាប់ផ្នែកការទូត។

គួរបញ្ជាក់ជាថ្មី លោក Blinken បានក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងរយៈពេល៥ឆ្នាំ ចំពេលទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបប្រទះបញ្ហាមួយចំនួន ដូចជាស្ថានភាពផ្លូវច្បាប់របស់តៃវ៉ាន់ ក៏ដូចជាការកើនឡើងសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោននៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម