Connect with us

ព័ត៌មានអន្ដរជាតិ

កាហ្វេ វៀតណាម នឹងត្រូវហាមឃាត់នាំចេញទៅទីផ្សារ អឺរ៉ុប បើមិនអនុវត្ត​តាមច្បាប់ថ្មី

បានផុស

នៅ

សហភាពអឺរ៉ុប (EU) គ្រោងនឹងហាមឃាត់ការនាំចូលកាហ្វេដែលផលិតនៅលើដីដែលកាប់បំផ្លាញព្រៃឈើ ឬរិចរិលចាប់ពីចុងឆ្នាំ ២០២៤ តទៅ ដោយដាក់សម្ពាធលើវិស័យកាហ្វេវៀតណាមឲ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីរបស់ EU នេះ ជាផ្នែកមួយនៃបទប្បញ្ញត្តិគ្មានការកាប់បំផ្លាញព្រៃឈើ (EUDR) ដែលត្រូវបានអនុម័ត​ថ្ងៃទី​១៩ ខែមេសា ដើម្បីធានាថា ផលិតផលដែលពលរដ្ឋសហភាពអឺរ៉ុបប្រើប្រាស់ គឺមិនបានរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ឬការរិចរិលព្រៃឈើទូទាំងពិភពលោក ។

យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ ២០២៤ និងខែមករា ឆ្នាំ ២០២៥ ដែលមានន័យថា វិស័យកាហ្វេវៀតណាមមានពេលប្រហែល ១៨ ខែទៀតដើម្បីរៀបចំខ្លួនបំពេញតាមស្តង់ដាររបស់ EUDR ។

ចំពោះច្បាប់ថ្មីនេះដែរ លោក Nguyen Nam Hai ប្រធានក្រុមហ៊ុន Vicofa យល់ឃើញថា វាជាបញ្ហាប្រឈមមួយចំពោះឧស្សាហកម្មកាហ្វេដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ចាប់តាំងពីព្រៃឈើ ៩ ម៉ឺនហិកតាដែលបានបាត់បង់ក្នុងឆ្នាំ ២០២១ ហើយមានប្រហែល ៨ ពាន់ហិកតាស្ថិតនៅក្នុងតំបន់ដាំដុះកាហ្វេ ។

ទន្ទឹមនឹងនេះ ការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិថ្មីនេះ នឹងជួយឲ្យផលិតផលកាហ្វេរបស់ប្រទេសវៀតណាម មានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ EU ជាងផលិតផលមកពីប្រទេសដែលមិនទាន់បានឆ្លើយតបតាមច្បាប់ថ្មីមួយនេះ ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កាហ្វេវៀតណាម ដោយ​ក្នុងឆ្នាំ​ ២០២២ វៀតណាមនាំចេញកាហ្វេដល់ទៅ ៦៦២,០០០ តោន ដែលមានតម្លៃជិត ១.៦៨ ពាន់លានដុល្លារ ខណៈវៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទី២ របស់ប្លុកនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព​៖ Tuoi Tre

ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហាន​ស៊ីឈ្នួល រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៤ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម