Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រទះឃើញនាវាចម្បាំងរុស្ស៊ី ២គ្រឿង នៅជិតឆ្នេររបស់ខ្លួន

បានផុស

នៅ

កោះតៃវ៉ាន់បានមើលឃើញនាវាចម្បាំងរុស្ស៊ី ចំនួនពីរគ្រឿងកំពុងធ្វើដំណើរ ជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃអង្គារទី២៨ខែមិថុនា ហើយបានដាក់ពង្រាយនាវាស៊ើបការណ៍ និងយន្តហោះ ដើម្បីតាមដានចលនារបស់ពួកគេ។ 

ក្រសួងការពារជាតិទីក្រុងតៃប៉ិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងរុស្ស៊ី ត្រូវបានប្រទះឃើញ កំពុងធ្វើដំណើរចេញពីភាគត្បូងទៅភាគខាងជើង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធារបស់តៃវ៉ាន់ បានតាមពិនិត្យចលនារបស់ពួកគេ និងបញ្ជូនយន្តហោះ នាវា ហើយបើកប្រព័ន្ធមីស៊ីលបាញ់ចេញពីដីគោក ដើម្បីរក្សាការឃ្លាំមើល។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួង​មិន​បាន​បញ្ជាក់ទេ​ថា​តើ ​នាវា​ចម្បាំងទាំងនោះ ស្ថិតនៅចម្ងាយប៉ុន្មានពីឆ្នេរ ប៉ុន្តែគេដឹងថា វត្តមានរបស់នាវាចម្បាំងរុស្ស៊ី គឺមិនមែនជារឿងធម្មតាឡើយ។

រឿងនេះកើតឡើងស្របពេលដែល តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន។

ឧត្តមសេនីយ៍ឯក Lin Wen-huang ប្រធានផ្នែកផែនការប្រយុទ្ធ របស់ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនាថា ទីក្រុងតៃប៉ិ សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបាញ់នាវាចម្បាំង និងយន្តហោះរបស់ចិន ប្រសិនបើពួកគេចូលមកក្នុងដែនទឹករង្វង់ ២២ គីឡូម៉ែត្រនៃកោះនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ជាប្រចាំអំពីសកម្មភាពរបស់នាវាចម្បាំង និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជិតកោះនេះ ហើយកាលពីថ្ងៃសៅរ៍ យន្តហោះយោធាចិនចំនួន ៨ គ្រឿង បានឆ្លងកាត់នូវអ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវបានគេប្រទះឃើញនៅរង្វង់ចម្ងាយ ៤៤ គីឡូម៉ែត្រពីកោះនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ គំរាមបាញ់នាវាចម្បាំង និងយន្តហោះរបស់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម