ព័ត៌មានអន្ដរជាតិ
ម្ដាយក្មេកភ្ញាក់ផ្អើល ក្រោយដឹងថាកូនប្រសាស្រីជាទារកដែលគាត់សង្គ្រោះកាលពី ២០ ឆ្នាំមុន
មិនដឹងថាវាជាវាសនាឬជាភាពចៃដន្យនោះទេ បន្ទាប់ពីម្ដាយក្មេកដឹងថាកូនប្រសាស្រីគឺជាទារក ដែលត្រូវសង្គ្រោះកាលពី២០ឆ្នាំមុនមក ខណៈគាត់ធ្លាប់ជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Lakeview រដ្ឋ Wyoming សហរដ្ឋអាមេរិក។

Mary Ann West មិនដឹងថាទារកដែលបានសង្គ្រោះពីការកើតដ៏លំបាកកាលពីជាង ២០ ឆ្នាំមុន នឹងក្លាយជាកូនប្រសាររបស់គាត់ឡើយ។ នៅពេលនោះ គាត់គឺជាពេទ្យឆ្មបមានឯកទេសក្នុងការបង្កើតកូនឲ្យមនុស្សស្រី។ រឿងដ៏អស្ចារ្យមួយបានកើតឡើងក្នុងឆ្នាំ ២០០១ នាងបានជួយស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ Stacy Polle សម្រាលបានទារកម្នាក់។
អំឡុងពេលមានផ្ទៃពោះ Stacy មានជំងឺកម្រមួយដែលគេហៅថាការជាប់ទងទងផ្ចិត។ នេះប៉ះពាល់ដល់ជីវិតទាំងម្តាយ និងកូន។ ជាសំណាងល្អ អរគុណចំពោះភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ Mary ដោយធ្វើឲ្យ Stacy បង្កើតកូនដោយជោគជ័យ បើកភ្នែកមើលពិភពលោកដោយសុវត្ថិភាព។
កំណើតដែលមានសុខភាពល្អរបស់ទារក Kelsey វាបានក្លាយជាការរឿងដ៏គួរឲ្យចងចាំបំផុតរបស់Mary “ខ្ញុំនៅតែចងចាំថ្ងៃដែល Kelsey កើត។ ខ្ញុំមិនដែលមានការងារលំបាកបែបនេះពីមុនមកទេ។ ការសម្រាលកូនដោយសុវត្ថិភាពគឺជាអព្ភូតហេតុពិតប្រាកដ”។
បន្ទាប់ពីជួយ Stacy សម្រាលកូន នាងបានគ្រវីដៃលាម្តាយនិងកូនទាំងពីរ។ នាងមិនដែលគិតថាថ្ងៃណាមួយនាងនឹងបានឃើញ Kelsey តូចម្តងទៀតទេ។ ម្យ៉ាងទៀត ស្ថានភាពដែលនាំពួកគេមកជួបគ្នាពិតជាពិសេសបំផុត។ កូនប្រុសរបស់ Mary ឈ្មោះ Tyler ដែលនៅពេលនោះជាបុគ្គលិកធនាគារ ជួប Kelsey ដោយចៃដន្យពេលគាត់នៅធនាគារ អ្នកទាំងពីរបានលង់ស្រលាញ់គ្នាភ្លាមៗ។ ពួកគេមានទំនាក់ទំនងស្នេហាហើយបានសម្រេចចិត្តរៀបការ។ ថ្ងៃដែលគ្រួសារទាំងពីរបានជួបគ្នា Kelsey មានអារម្មណ៍ធ្លាប់ស្គាល់ពេលនាងឃើញម្ដាយក្មេក។
ក្រោយពីភ្ជាប់ពាក្យ គូស្នេហ៍ចាប់ផ្តើមរៀបចំពិធីមង្គលការ។ ថ្ងៃមួយពួកគេជំពប់ដួលលើអាល់ប៊ុមរូបថតកុមារភាពរបស់ Kelsey ហើយបានឈប់នៅទំព័រមួយដែលមានរូបភាពគិលានុបដ្ឋាយិកា និងទារក។គ្រួសារទាំងពីររន្ធត់ចិត្តពេលដឹងការពិត។ Maryបាននិយាយថា “អ្វីគ្រប់យ៉ាងហាក់ដូចជាត្រូវបានកំណត់ទុកជាមុនជាយូរមកហើយ”។

បន្ទាប់មកពួកគេបានរៀបការ Kelsey និយាយថា នាងសប្បាយចិត្តខ្លាំងណាស់ដែលបាននៅជាមួយគ្រួសារប្តីនាងហ៊ុំព័ទ្ធដោយមនុស្សដែលធ្លាប់ស្គាល់។ ចំណែកម្តាយរបស់ Kelsey បាននិយាយថា គាត់តែងតែដឹងគុណចំពោះជំនួយរបស់ Mary ក្នុងឆ្នាំនោះ។ ពួកគេម្នាក់ៗមានចំណងពិសេស និងមិនអាចបំបែកបាននៅក្នុងជីវិតរបស់នាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បេក្ខនារីភេទទី ៣ ម្នាក់ ខឹងលទ្ធផលប្រកួត ស្ទុះទៅទាញសក់ក្លែងក្លាយអ្នកឈ្នះមកុដ
ចុចអាន៖ចិន រកឃើញអាហារប្រពៃណីកប់ក្នុងដី អាយុកាល ២ ពាន់ឆ្នាំឯណោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ