Connect with us

ព័ត៌មានអន្ដរជាតិ

UN បញ្ចេញតួលេខជនស៊ីវិលស្លាប់ នៅ អាហ្វហ្គានីស្ថាន​ ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់អំណាច

បានផុស

នៅ

អង្គការសហប្រជាជាតិបានកត់ត្រាចំនួនជនស៊ីវិលយ៉ាងច្រើន ដែលត្រូវបានសម្លាប់និងរងរបួសក្នុងការវាយប្រហារនៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាច។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) និយាយថា ជនស៊ីវិលចំនួន ១,០៩៥ នាក់ត្រូវបានសម្លាប់ និង ២,៦៧៩ នាក់រងរបួស ចន្លោះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៣ នេះ ។

ភាគច្រើននៃការស្លាប់នោះ មានជាង ៧០០ នាក់ គឺស្លាប់ដោយសារឧបករណ៍បំផ្ទុះ រួមទាំងការបំផ្ទុះគ្រាប់បែ​កអត្តឃាតនៅទីកន្លែងសាធារណៈដូចជាវិហារឥស្លាម សាលារៀន និងទីផ្សារជាដើម។

(រូបថត៖ AFP)

ទន្ទឹមនោះ របាយការណ៍របស់ UN និយាយថា ថ្វីបើការប្រយុទ្ធប្រដាប់អាវុធ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីក្រុមតាលីបង់ចូលកាន់តំណែងក៏ដោយ ប៉ុន្តែបញ្ហាប្រឈមផ្នែកសន្តិសុខនៅតែមាន ជាពិសេសពីក្រុម ISIS តែម្តង។

យោងតាម UNAMA, មនុស្សស្លាប់និងរបួសជាង ១,៧០០ នាក់ ត្រូវបានសន្មតថា បណ្តាលមកពីការវាយប្រហារដោយគ្រឿងផ្ទុះ ដែលអះអាងទទួលខុសត្រូវដោយក្រុម ISIS ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ តាលីបង់ ទទួលស្គាល់ជួបបញ្ហាឈឺក្បាលជាច្រើន ពេលគ្រប់គ្រង អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

Sokha Hotels

ព័ត៌មានពេញនិយម