Connect with us

ព័ត៌មានអន្ដរជាតិ

កំហឹងនិងកុបកម្ម ផ្ទុះឡើងនៅប៉ារីស ក្រោយប៉ូលិស បាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍

បានផុស

នៅ

មនុស្សចំនួន២០នាក់ ត្រូវបានឃុំខ្លួនអំឡុងពេលផ្ទុះកុបកម្មនៅតំបន់ Nanterre ភាគខាងលិចទីក្រុងប៉ារីស ខណៈភាពចលាចលបានកើតឡើង បន្ទាប់ពីប៉ូលិស បាញ់សម្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ ដោយសារមិនគោរពច្បាប់ចរាចរណ៍។

យោងតាមប៉ូលិស, យុវជន ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពតាមបទបញ្ជា ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។

វីដេអូ​ដែល​ថត​ជាប់ បាន​បង្ហាញ​ពី​មន្ត្រី២​នាក់ ឃាត់​រថយន្តម៉ាក Mercedes AMG ពណ៌​លឿង ខណៈមន្ត្រីម្នាក់ឈរនៅខាងក្រៅបង្អួចដើម្បីសួរនាំ ហើយមានប៉ូលិស ភ្ជង់កាំភ្លើងខ្លីទៅអ្នកបើកបរ។

ភ្លាមៗ​នោះ រថយន្ត​បានបន្ត​បើក​ទៅ​មុខ ជាហេតុនាំឲ្យ​ប៉ូលិសបាញ់​មួយ​គ្រាប់​ ហើយ​អ្នក​បើក​បរ​បាន​ស្លាប់ ថ្វីបើមានការ​ព្យាយាម​សង្គ្រោះ​គាត់​ក៏​ដោយ។

ប៉ុន្មានម៉ោងបន្ទាប់ពីឧប្បត្តិហេតុនោះ មនុស្សប្រហែល៥០នាក់ បានចេញតវ៉ានៅខាងក្រៅប៉ុស្តិ៍ប៉ូលិស Nanterre។ នៅតំបន់ផ្សេងទៀត កុបករបានវាយកម្ទេចចំណតរថយន្តក្រុង ដុតធុងសម្រាម និងដុតរថយន្តជាច្រើនគ្រឿង។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និយាយថា ការស៊ើបអង្កេតមួយ បានចាប់ផ្តើមលើករណីនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បាតុកម្មទ្រង់ទ្រាយធំប្រឆាំងអង្គការណាតូ ផ្ទុះឡើងក្នុងទីក្រុង ប៉ារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម