ព័ត៌មានអន្ដរជាតិ
ទម្លាយអត្តសញ្ញាណបុរសដែលលោតចូលម៉ាស៊ីនយន្តហោះ នៅសហរដ្ឋអាមេរិក
កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ២៥ នាទីយប់ នៅអាកាសយានដ្ឋានអន្តរជាតិ San Antonio រដ្ឋតិចសាស បុរសវ័យ ២៧ ឆ្នាំម្នាក់ បានលោតចូលម៉ាស៊ីនយន្តហោះដើម្បីធ្វើអត្តឃាត ។
បុរសនោះត្រូវគេស្គាល់ថា ជាបុគ្គលិកនៅអាកាសយានដ្ឋានឈ្មោះ David Renner ដែលមានបញ្ហាផ្លូវចិត្តយូរមកហើយ ព្រោះឪពុកម្ដាយរបស់គាត់បានលែងលះគ្នាតាំងពីតូច ។
បើយោងតាមលោក Joshua ត្រូវជាប្អូនប្រុសបានឲ្យដឹងថា David ចូលចិត្តធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយរីករាយ ថែមទាំងកំណត់គោលដៅនិយាយរឿងកំប្លែងប្រាប់គ្រប់គ្នាមួយថ្ងៃមួយរឿងផងដែរ ។
ការធ្វើអត្តឃាតមិនមែនជាលើកទីមួយឡើយ David ធ្លាប់ព្យាយាមធ្វើអត្តឃាតជាច្រើនដងកន្លងមក ប៉ុន្តែមួយរយៈក្រោយគាត់មានសុខភាពផ្លូវចិត្តល្អណាស់ ទើបគ្មាននរណាម្នាក់នឹកស្មានថាគាត់ធ្វើរឿងនេះម្ដងទៀតសោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុគ្គលិកនៅអាកាសយានដ្ឋានអាមេរិកបានស្លាប់ដោយសារម៉ាស៊ីនយន្តហោះស្រូប
ចុចអាន៖ ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់