ព័ត៌មានអន្ដរជាតិ
Breaking News! ទីបំផុត បំណែកយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងលើគោក (មានវីដេអូ)
ទីបំផុតបំណែកពីយានជ្រមុជទឹក Titan ត្រូវបានស្រង់ឡើងមកលើគោកហើយ បន្ទាប់ពីវាបានផ្ទុះនៅបាតសមុទ្រអាត្លង់ទិកកាលពីជិត ២ សប្ដាហ៍មុន ។

រូបភាពជាច្រើនបង្ហាញពីបំណែកនៃកម្ទេចកម្ទីដែកធំៗពណ៌សរបស់នាវាជ្រមុជទឹក Titan និងគ្របដោយក្រណាត់ត្រូវបានស្ទូចយកចេញពីកប៉ាល់មេ Horizon Arctic នៅកំពង់ផែឆ្មាំឆ្នេរសមុទ្រកាណាដាក្នុងទីក្រុង St. John’s រដ្ឋ Newfoundland ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះលើយានជ្រមុជទឹក Titan បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីយានមួយនេះបានបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់មេ Horizon Arctic ប៉ុន្តែរយៈពេល ៥ ថ្ងៃក្រោយមកបំណែកនៃកម្ទេចកម្ទីរបស់យាន Titan ត្រូវបានរកឃើញនៅចម្ងាយប្រហែល ៤៨៧ ម៉ែត្រពីបំណែកនៃខ្មោចកប៉ាល់ Titanic ។

គួរបញ្ជាក់ថា មនុស្ស ៥ នាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush ផងដែរនោះបានបាត់បង់ជីវិតក្នុងការផ្ទុះដ៏មហន្តរាយរបស់យាន Titan ក្នុងជម្រៅជិត ៤ គីឡូម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ ខណៈដែលអ្នកដំណើរទាំងនោះព្យាយាមមើលខ្មោចកប៉ាល់ Titanic ហើយរហូតមកដល់ពេលនេះ ឆ្មាំឆ្នេរសមុទ្រអាមេរិកក៏បានបើកការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះនេះផងដែរ ៕
សូមទស្សនាវីដេអូ!


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច