Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន និយាយខុសទៀតហើយ លើកនេះ ថា ពូទីន កំពុងចាញ់សង្គ្រាមនៅ អ៊ីរ៉ាក់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងកាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា រុស្ស៊ីកំពុងចាញ់សង្រ្គាមនៅអ៊ីរ៉ាក់ ហើយប្រធានាធិបតីគឺលោក វ្ល៉ាឌីមៀរ ពូទីន គឺជាមនុស្សដែលគេទុកចោលនៅជុំវិញពិភពលោក ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty Images)

ការនិយាយខុសលើកនេះ កើតឡើងពេលលោក បៃដិន ឆ្លើយសំណួរអ្នកសារព័ត៌មាន ខណៈលោកដើរចេញពីសេតវិមាន សំដៅឧទ្ធម្ភាគចក្រប្រធានាធិបតី មុនពេលហោះហើរទៅកាន់ទីក្រុង ឈីកាហ្គោ ដើម្បីថ្លែងសុន្ទរកថាអំពីរបៀបវារៈសេដ្ឋកិច្ច Bidenomics របស់លោក។

សំណួរមួយក្នុងចំណោមសំណួរទាំងនោះគឺថាតើ លោក ពូទីន ពិតជាចុះខ្សោយ ដោយសារតែការបះបោរនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនយោធាឯកជន Wagner មែនឬទេ?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Aljazeera)

លោក បៃដិន ឆ្លើយទាំងខុសសំណួរថា “វាពិបាកនិយាយណាស់ ប៉ុន្តែគាត់ច្បាស់ជាចាញ់សង្រ្គាមនៅអ៊ីរ៉ាក់ គាត់ចាញ់សង្រ្គាមនៅផ្ទះ ហើយគាត់បានក្លាយជាអ្នកចាញ់នៅជុំវិញពិភពលោក។ ​វា​មិន​មែនត្រឹម​តែ​ណាតូ​ទេ ហើយវាក៏មិនមែនត្រឹមតែសហភាពអឺរ៉ុបដែរ។ វាជាប្រទេសជប៉ុន វា​ជា​ប្រទេស​ចំនួន៤០”។

ការនិយាយរបស់លោក បៃដិន នេះគឺជាកំហុសមួយទៀត ក្នុងចំណោមកំហុសជាច្រើន។ កាលពីសប្តាហ៍មុន លោកបានថ្លែងបិទសុន្ទរកថានៅកិច្ចប្រជុំកំពូល National Safer Communities Summit ក្នុងរដ្ឋ Connecticut ជាមួយនឹងពាក្យថា “God save the Queen”​ ទាំងដែលពាក្យត្រូវគឺ God save the King ឯណោះទេ។

លើសពីនេះ លោកក៏ភ្លេចមុខតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ផងដែរ ដោយច្រឡំជាប្រធានាធិបតីទៅវិញ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT, SKY

ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤០ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៨ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម