Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់មូលហេតុ ដែលការវាយបកទៅរុស្ស៊ី មិនទាន់ទទួលបានលទ្ធផល

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានអះអាងថា ទីក្រុងកៀវ មិនទាន់ដាក់ពង្រាយទាហានបម្រុងយ៉ាងច្រើន ដែលត្រូវបានបណ្តុះបណ្តាលដោយលោកខាងលិច សម្រាប់ដំណាក់កាលដ៏សំខាន់បំផុត នៃការវាយលុករបស់ខ្លួន ប្រឆាំងកងកម្លាំងរុស្ស៊ីនៅឡើយទេ។ នេះហើយជាមូលហេតុ ដែលប្រតិបត្តិការរបស់ខ្លួនមិនទាន់ទទួលបានលទ្ធផល។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Reznikov បាននិយាយនៅក្នុងបទសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា “ការដណ្តើមបានភូមិតូចៗជាច្រើនពីរុស្ស៊ីមកវិញ គឺមិនមែនជាចំណុចសំខាន់ នៃប្រតិបត្តិការទេ។ នៅពេលការវាយលុកសំខាន់ឈានមកដល់ អ្នកទាំងអស់គ្នានឹងឃើញ មនុស្សគ្រប់គ្នានឹងឃើញអ្វីគ្រប់យ៉ាង”។

យោងតាមរដ្ឋមន្ត្រី, កងទ័ពបម្រុងសំខាន់ៗរបស់ទីក្រុងកៀវ រួមទាំងកងពលតូចភាគច្រើនដែលត្រូវបានបណ្តុះបណ្តាលនៅលោកខាងលិច ហើយមានប្រដាប់ដោយរថក្រោះ និងរថពាសដែកផ្គត់ផ្គង់ដោយអង្គការណាតូផងដែរនោះ គឺមិនត្រូវបានប្រើប្រាស់ក្នុងការវាយលុកទេ គិតមកត្រឹមពេលនេះ។

ស្របពេលជាមួយគ្នានោះ លោក Reznikov ក៏បានធ្វើអត្ថាធិប្បាយផងដែរ អំពីការបះបោរកាលពីសប្តាហ៍មុនដោយក្រុមហ៊ុនយោធាឯកជន Wagner នៅក្នុងប្រទេសរុស្ស៊ី ដោយលោកអះអាងថា វាគឺជាការបង្ហាញពីភាពងាយរងគ្រោះរបស់ទីក្រុងមូស្គូ។

(រូបថត៖ Reuters)

លោកសង្កត់ធ្ងន់​ថា “​រឿងនេះ ​ជួយឲ្យ​លោកខាងលិច​ដឹង​ ​ពួកគេ​កំពុង​វិនិយោគ​នៅ​អ៊ុយក្រែន​ដោយ​ហេតុផល​មួយ​ថា ​ជ័យជម្នះ​របស់​អ៊ុយក្រែន​គឺ​ពិត​ជា​មក​ដល់​ក្នុង​ពេល​ឆាប់ៗនេះ​”។

គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចាប់ផ្តើមការវាយលុក នៅតាមខ្សែត្រៀមជួរមុខកាលពីដើមខែមិថុនា ដោយប្រើប្រាស់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់, រថក្រោះប្រយុទ្ធ Bradley ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងគ្រឿងសឹករបស់លោកខាងលិចផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានទទួលស្គាល់ថា វឌ្ឍនភាពនៃការវាយលុកគឺយឺតជាងការចង់បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ព្រមានថា កុំមើលស្រាលរុស្ស៊ី ឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម