Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន បញ្ជាក់ថា លោក បៃដិន កំពុងប្រើម៉ាស៊ីន ជំនួយខ្យល់ដកដង្ហើម

បានផុស

នៅ

សេតវិមាន បានបញ្ជាក់កាលពីថ្ងៃពុធទី២៨ខែមិថុនាថា លោកប្រធានាធិបតី ចូ បៃដិន អាយុ៨០ឆ្នាំ បានចាប់ផ្តើមប្រើម៉ាស៊ីន CPAP ដើម្បីព្យាបាលអាការ គេងមិនដកដង្ហើម។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីគេឃើញ ស្នាមនៅលើមុខរបស់គាត់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែរបាំងមុខ ត្រូវបានគេឃើញយ៉ាងច្បាស់ ពេលដែលលោកប្រធានាធិបតី និយាយជាមួយអ្នកសារព័ត៌មាននៅសួន South Lawn កាលពីព្រឹកថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង ឈីកាហ្គោ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)

អ្នកនាំពាក្យសេតវិមានលោក Andrew Bates បានប្រាប់ DailyMail.com ថា ចាប់តាំងពីឆ្នាំ២០០៨មក លោកប្រធានាធិបតី បានលាតត្រដាងពីប្រវត្តិរបស់គាត់ជាមួយនឹងការគេងមិនដកដង្ហើម នៅក្នុងរបាយការណ៍វេជ្ជសាស្ត្រជាច្រើន។ លោកបានប្រើម៉ាស៊ីន CPAP ដែលជារឿងធម្មតាសម្រាប់អ្នកធ្លាប់មានប្រវត្តិបែបនេះ។

ម៉ាស៊ីន CPAP (រូបថត៖ Getty Images)

នៅអាយុ៨០ឆ្នាំ លោក បៃដិន គឺជាប្រធានាធិបតីចាស់ជាងគេរបស់សហរដ្ឋអាមេរិក ដូច្នេះហើយទើបសេតវិមាន តែងតែត្រូវបានគេចោទសួរអំពីបញ្ហាសុខភាពរបស់លោក ជាពិសេសនៅពេលលោក ចាប់ផ្តើមឈរឈ្មោះសម្រាប់អាណត្តិទីពីរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ AP)

អាការគេងមិនដកដង្ហើមរបស់លោក បៃដិន ត្រូវបានគេដឹងជាសាធារណៈ ចាប់តាំងពីខែតុលា ឆ្នាំ២០០៨មក នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទម្លាយកំណត់ត្រាវេជ្ជសាស្រ្តរបស់បេក្ខជនអនុប្រធានាធិបតី មុនការបោះឆ្នោតឆ្នាំនោះ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក បៃដិន និយាយខុសទៀតហើយ លើកនេះ ថា ពូទីន កំពុងចាញ់សង្គ្រាមនៅ អ៊ីរ៉ាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម១៨ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម