ព័ត៌មានអន្ដរជាតិ
វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក
មន្រ្តីសុខាភិបាលរដ្ឋបានប្រកាសនៅថ្ងៃអង្គារទី២៦ខែមករានេះថា វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីរបស់ប្រេស៊ីលបានបង្ហាញវត្តមានជាលើកដំបូងនៅសហរដ្ឋអាមេរិក ក្នុងខ្លួនមនុស្សម្នាក់ដែលបានវិលត្រឡប់មករដ្ឋ Minnesota នាពេលថ្មីៗនេះក្រោយចាកចេញពីប្រទេសប្រេស៊ីល។

មន្ទីរសុខាភិបាលរដ្ឋ Minnesota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីរុសដែលគេស្គាល់ថា Brazil P1 ត្រូវបានរកឃើញនៅក្នុងសំណាកពីអ្នកជំងឺម្នាក់ដែលរស់នៅក្នុងតំបន់ Minneapolis-St Paul ហើយបានធ្លាក់ខ្លួនឈឺនៅសប្តាហ៍ដំបូងនៃខែមករា។
អ្នកជំនាញផ្នែករោគរាតត្បាតបានសម្ភាសន៍អ្នកជំងឺម្នាក់នោះជាថ្មីម្តងទៀត ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីជំងឺ ការធ្វើដំណើរនិងទំនាក់ទំនងរបស់គេ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការចង្អុលបង្ហាញភ្លាមៗថា វីរុសនេះកំពុងរីករាលដាលនៅក្នុងរដ្ឋនេះទេ។
វីរុសរបស់ប្រេស៊ីល ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងអ្នកដំណើរបួននាក់ដែលត្រូវបានធ្វើតេស្តនៅអាកាសយានដ្ឋានមួយ ខាងក្រៅទីក្រុងតូក្យូប្រទេសជប៉ុន។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបានបង្ហាញថា វាមានសំណុំនៃការផ្លាស់ប្តូរហ្សែនដែលធ្វើឲ្យអង់ទីគ័រមិនអាចស្គាល់វាបាន។
អ្នកស្រាវជ្រាវខ្លះបានលើកឡើងពីការព្រួយបារម្ភថា វីរុសរបស់ប្រេស៊ីលអាចមានលទ្ធភាពចម្លងជំងឺដល់មនុស្សដែលធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ១៩រួចទៅហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?