Connect with us

ព័ត៌មានអន្ដរជាតិ

មហាសេដ្ឋី ចិន មួយរូប ប្រឡងចូលមហាវិទ្យាល័យ ២៧ ដង នៅតែបរាជ័យ

បានផុស

នៅ

លោក Liang Shi អាយុ ៥៦ឆ្នាំ ជាមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងមកពី Sichuan ប្រទេសចិន ហើយលោកក៏​ជាតួអង្គដែលទាក់ទាញចំណាប់​អារម្មណ៍របស់​សហគមន៍​អនឡាញនៅ​ពេលដែលគាត់បានចូលរួម​ក្នុងការប្រឡងវិទ្យាល័យចំនួន ២៧ ក្នុងរយៈពេល ៤ ទសវត្សរ៍​កន្លងមក ប៉ុន្តែ​នៅតែមិនទទួលបានលទ្ធផលដែល​ចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ថា លោក Liang ឡើងពីបុគ្គលិកធម្មតានៅក្នុងរោងចក្រ បន្ទាប់មកបាន​អភិវឌ្ឍនិងបង្កើតក្រុមហ៊ុនអាជីវកម្មផ្ទាល់ខ្លួន ដោយទទួលបានប្រាក់រាប់ពាន់លានដុល្លារ។ ទោះ​ជា​យ៉ាង​ណា លោកនៅតែ​ប្រាថ្នា​ចង់​ក្លាយ​ជា បញ្ញវន្ត។

នៅឆ្នាំ ១៩៨៣ លោក Liang បានប្រឡងជាប់សាកលវិទ្យាល័យលើកទីមួយ ប៉ុន្តែបានបរាជ័យ។ គាត់​បាន​សម្រេច​ចិត្ត​ព្យាយាម​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​នៅ​តែ​មិន​សម្រេច​ក្តី​សុបិន​របស់​គាត់។ នៅ​ឆ្នាំ ១៩៩១ លោក​បានធ្វើការនៅរោងចក្រឈើមួយ ហើយបានរៀបការ។ ប៉ុន្តែ​បុរស​រូប​នេះ​មិន​ដែល​បោះបង់​ការ​តាំង​ចិត្ត​ប្រឡង​ឡើយ។ នៅឆ្នាំ ១៩៩២ លោកត្រូវបានអនុញ្ញាត​ឲ្យ​ចូលរៀននៅ​សាកលវិទ្យាល័យ Nanjing Forestry ។ ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល ​ដូច្នេះ​លោក​បាន​បដិសេធ​ការ​ចូល​រៀន។

នៅឆ្នាំដដែលនោះ គាត់​បានបាត់បង់ការងារ ដើម្បី​ផ្គត់ផ្គង់​គ្រួសារគាត់​បាន​ក្លាយ​ជា​អ្នក​លក់​សំលៀកបំពាក់ រហូត​ដល់​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និង​ទូទឹកកក។ អាជីវកម្មរីកចម្រើនលោកបាន​បើក​រោងចក្រ​ផលិត​គ្រឿងសំណង់ និងរកចំណូលបាន​រាប់លានយន់ក្នុងរយៈ​ពេលតិច​ជាង​មួយឆ្នាំ។

ក្នុង​ឆ្នាំ ២០០១ ក្រសួង​អប់រំ​បាន​ដក​ការ​កំណត់​អាយុ​ចូល​រៀន ហើយ​នោះ​ជា​ពេល​ដែល​សុបិន​របស់លោក Liang បាន​ត្រឡប់​មក​វិញ។ ដោយសាររវល់នឹងការងារ ទើបគាត់មានពេលប្រឡងនៅឆ្នាំ ២០០២ និង ២០០៦។ ប៉ុន្តែពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ គាត់ប្រឡងបាន ១៣ ឆ្នាំជាប់ៗគ្នា។

ដោយ​តាំងចិត្ត​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​ Liang ចំណាយ​ពេល ១២ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​សិក្សា មិន​ផឹក​ស្រា ឬ​លេង​ល្បែងឡើយ។ គាត់​ក៏​មិន​អើពើ​នឹង​ការ​ចំអក និងមើលងាយ​ដែរ ដែល​ថា​ការ​ប្រឡង​របស់​គាត់​ច្រើន​គ្រាន់​តែ​ជា​ចំណាប់អារម្មណ៍។ ពិន្ទុខ្ពស់បំផុតរបស់លោក Liang ក្នុងឆ្នាំ ២០១៨ គឺ ៤៦៩ ក្នុងចំណោម ៧៥០ ។ ក្នុងឆ្នាំ ២០១៩ គាត់ទទួលបានពិន្ទុ ៤៦២។ ទោះបីជាបែបនេះក៏ដោយ Liang បានតាំងចិត្តថានឹងមិន​ដាក់ពាក្យទៅសាកលវិទ្យាល័យណាមួយឡើយ ព្រោះគោលដៅរបស់គាត់គឺ​ដើម្បីចូលរៀននៅ​សាកលវិទ្យាល័យ Sichuan ដែលជាសាលាកម្រិតដំបូងរបស់ទីក្រុង។

នៅថ្ងៃទី ២៣ ខែមិថុនា រួមជាមួយសិស្សវិទ្យាល័យរាប់សែននាក់នៅទូទាំងខេត្តស៊ីឈួន អ្នកជំនួញរូបនេះបានបំពេញព័ត៌មានយ៉ាងយកចិត្តទុកដាក់លើទម្រង់ប្រឡង ហើយរង់ចាំយ៉ាងអន្ទះសារថាតើគាត់បានធ្វើដល់កម្រិតណា។​ រាល់ពេលដែលគាត់ប្រឡងមិនជាប់ គាត់បានសន្យាខ្លួនឯងថានឹងព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ប៉ុន្តែលើកនេះ បុរសនោះចាប់ផ្តើមឆ្ងល់ថាតើការខិតខំប្រឹងប្រែងរបស់គាត់ពិត​ជាឥតប្រយោជន៍ឬយ៉ាងណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖saostar

ចុចអាន៖២២ ឆ្នាំស្វែងរកកូនប្រុសដែលគេចាប់ពង្រត់ ទីបំផុតបុរស ចិន ម្នាក់ជួបរឿងមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម