Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពអាកាស មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើភូមិមួយសម្លាប់ជនស៊ីវិល​យ៉ាងតិច ១០ នាក់

បានផុស

នៅ

កងទ័ពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមិថុនា បានបើកការវាយប្រហារតាមអាកាសលើភូមិមួយនៅក្នុងតំបន់ Sagaing ភាគខាងជើងរបស់ប្រទេស ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១០ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់លើភូមិ Nyaung Kone នៅក្នុងតំបន់ Sagaing ភាគខាងជើងនៃប្រទេស បណ្ដាលឲ្យជនស៊ីវិលយ៉ាងតិច ១០ នាក់ស្លាប់ និង ៨ នាក់ទៀតរងរបួស ។

យោងតាមអ្នកភូមិម្នាក់នៅក្នុងហេតុការណ៍បាននិយាយថា “មិនមានការប្រយុទ្ធគ្នាណាមួយបានកើតឡើងនៅទីនោះទេ ប៉ុន្តែ​ក្រុមកងទ័ព​បាន​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​ទាំង​នោះ ហើយក្រៅពីសម្លាប់ជនស៊ីវិល ផ្ទះអ្នកភូមិចំនួន ១១ ខ្នងត្រូវក៏បានបំផ្លាញផងដែរនៅក្នុងការវាយប្រហារនោះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងទ័ពមីយ៉ាន់ម៉ាថា ធ្វើការសម្លាប់ជនស៊ីវិល និងប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស ដើម្បីជាការដាក់ទោសទាន់ដល់គូប្រជែងរបស់ខ្លួន ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ មក ដោយក្រុមយោធាបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) រាប់សិបលើកនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម