Connect with us

ព័ត៌មានអន្ដរជាតិ

យានជ្រមុជទឹក Titan នឹងត្រូវគេផ្គុំឡើងវិញ 

បានផុស

នៅ

ក្រោយស្រង់បំណែកឡើងគោក ក្រុមអ្នកស៊ើបអង្កេតអំពីសោកនាដកម្មនាវាជ្រមុជទឹក Titan អាចផ្គុំផ្នែកយាននេះឡើងវិញ ដើម្បីបញ្ជាក់ពីចំណុចខ្សោយដែលបណ្តាលឲ្យវាផ្ទុះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា បំណែកមួយចំនួននៃយាននេះ ត្រូវបានស្រង់ចេញពីមហាសមុទ្រ រួមទាំងក្បាល និងកន្ទុយរបស់វាផងដែរ ខណៈការរកឃើញនេះ ធ្វើឲ្យអ្នកជំនាញមានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគេសង្ស័យថា យាន Titan ត្រូវបានបំផ្លាញ ពេលវាផ្ទុះសម្លាប់មនុស្សចំនួន ៥ នាក់ អំឡុងពេលធ្វើដំណើរទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ទីតានិក។

(រូបថត៖ AP)

ទន្ទឹមនោះ គេគិតថា សមាសធាតុទីតានីញ៉ូមរបស់យាននេះ អាចទប់ទល់នឹងគ្រោះមហន្តរាយបានប្រសើរជាង ប៉ុន្តែផ្នែកដែលមានជាតិសរសៃកាបូន រួមទាំងតួយានផងដែរនោះ ទំនងជាខ្ទេចទៅជាបំណែកតូចៗបាត់ទៅហើយ។

លោក Tom Maddox នាយកប្រតិបត្តិនៅកក្រុមហ៊ុន Underwater Investigators បានប្រាប់ DailyMail.com ថា “យើងនាំគ្នាសង្ស័យក្នុងករណីដ៏មហន្តរាយនេះ មានផ្នែកជាច្រើនត្រូវបែកខ្ទេច ជាពិសេសផ្នែកដែលមិនមែនជាទីតានីញ៉ូម។ ជាការពិតណាស់ វានឹងធ្វើឲ្យការស៊ើបអង្កេតកាន់តែពិបាក ហើយលុះត្រាណា យើងរកឃើញបំណែកធំៗ ទើបយើងអាចផ្គុំវាឡើងវិញបាន”។

(រូបថត៖ Shutterstock)

ក្រៅពីក្បាល និងកន្ទុយ បំណែកផ្សេងទៀតដែលបានស្រង់ចេញពីមហាសមុទ្រគឺមាន ខ្សែភ្លើង ខ្សែកាប និងអ្វីៗផ្សេងទៀតហាក់ដូចជាប្រព័ន្ធខាងក្នុងរបស់យាន Titan។

លើសពីនេះ មន្ត្រីឆ្មាំឆ្នេរសមុទ្រនិយាយថា ពួកគេបានរកឃើញបំណែកសាកសព ដែលឥឡូវនេះនឹងត្រូវដឹកតាមកប៉ាល់ ទៅកាន់កំពង់ផែមួយនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្ត និងវិភាគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកឃើញហើយ បំណែកសាកសពមនុស្ស ក្នុងកម្ទេចកម្ទីយានជ្រមុជទឹក Titan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម