ព័ត៌មានអន្ដរជាតិ
យានរុស្ស៊ីមួយប្រភេទ កំពុងធ្វើឲ្យកងទ័ពអ៊ុយក្រែន បាក់ស្បាតនៅសមរភូមិ
យានមួយប្រភេទឬគេហៅថា ម៉ាស៊ីនរាយគ្រាប់មីន ត្រូវបានរចនាឡើងដើម្បីបង្កើតជារបាំងការពារ រារាំងដល់ការវាយលុករបស់សត្រូវនិងការពារទ្រព្យសម្បត្តិដ៏មានតម្លៃ។
កាសែតអាមេរិក The American បានចុះផ្សាយថា ម៉ាស៊ីនដាំមីន Zemledelie របស់រុស្ស៊ី កំពុងធ្វើឲ្យកងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខ មានការភិតភ័យនិងបាក់ស្បាត។
កាសែតខាងលើ អះអាងថា “ច្បាស់ណាស់ ប្រព័ន្ធ Zemledelie ដែលគ្រប់គ្រងដោយក្រុមគ្រាប់បែករុស្ស៊ី គឺជាការគំរាមកំហែងដល់ប្រតិបត្តិការការវាយលុករបស់អ៊ុយក្រែន។ វាអាចដើរតួសំខាន់ ក្នុងការវាយប្រហារលើ កងពលតូចមេកានិចលេខ ៤៧ របស់អ៊ុយក្រែន កាលពីដើមខែមិថុនានៅជិតភូមិ Malaya Tokmachka។ សមរភូមិនោះ បានបណ្តាលឲ្យកងទ័ពអ៊ុយក្រែនបោះបង់ចោលរថក្រោះ Leopard 2 និងរថយន្តប្រយុទ្ធ Bradley ជាច្រើនគ្រឿង”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយដដែលបានឲ្យដឹងទៀតថា ចម្ការមីន បានបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់កម្លាំងវាយប្រហារ។ ម៉ាស៊ីននេះ ក៏រំខានដល់ការចល័តរបស់កងកម្លាំងអ៊ុយក្រែន និងរារាំងសកម្មភាពរបស់ពួកគេផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានប្រាប់ពីមូលហេតុដែលប្រតិបត្តិការរបស់ខ្លួនមិនទាន់ទទួលបានលទ្ធផល គឺដោយសារតទីក្រុងកៀវ មិនទាន់ដាក់ពង្រាយទាហានបម្រុងយ៉ាងច្រើន ដែលត្រូវបានបណ្តុះបណ្តាលដោយលោកខាងលិច សម្រាប់ដំណាក់កាលដ៏សំខាន់បំផុត នៃការវាយលុករបស់ខ្លួន ប្រឆាំងកងកម្លាំងរុស្ស៊ីនៅឡើយទេ ។
លោក Reznikov បាននិយាយនៅក្នុងបទសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា “ការដណ្តើមបានភូមិតូចៗជាច្រើនពីរុស្ស៊ីមកវិញ គឺមិនមែនជាចំណុចសំខាន់ នៃប្រតិបត្តិការទេ។ នៅពេលការវាយលុកសំខាន់ឈានមកដល់ អ្នកទាំងអស់គ្នានឹងឃើញ មនុស្សគ្រប់គ្នានឹងឃើញអ្វីគ្រប់យ៉ាង”។
យោងតាមរដ្ឋមន្ត្រី, កងទ័ពបម្រុងសំខាន់ៗរបស់ទីក្រុងកៀវ រួមទាំងកងពលតូចភាគច្រើនដែលត្រូវបានបណ្តុះបណ្តាលនៅលោកខាងលិច ហើយមានប្រដាប់ដោយរថក្រោះ និងរថពាសដែកផ្គត់ផ្គង់ដោយអង្គការណាតូផងដែរនោះ គឺមិនត្រូវបានប្រើប្រាស់ក្នុងការវាយលុកទេ គិតមកត្រឹមពេលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ុយក្រែន ប្រាប់មូលហេតុ ដែលការវាយបកទៅរុស្ស៊ី មិនទាន់ទទួលបានលទ្ធផល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ព័ត៌មានជាតិ១១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ