Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក Putin ប្រើយុទ្ធសាស្ត្រអ្វី ទើបបញ្ចប់ការបះបោរប្រដាប់​អាវុធរបស់​ទាហានស៊ីឈ្នួល?

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយយ៉ាងលម្អិតជាមួយលោក Vladimir Putin អំពីផែនការដោះស្រាយ និងកិច្ចការសម្របសម្រួលដើម្បីបញ្ចប់ការបះបោរប្រដាប់អាវុធពីសំណាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ​Wagner Group ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko បាននិយាយថា ទោះបីជាយកកម្លាំងទ័ពប៉ះកម្លាំងទ័ពក៏ដោយ ក៏ការបះបោរប្រដាប់អាវុធរបស់ក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសរុស្ស៊ី មិនអាចយកឈ្នះលើកងកម្លាំងរបស់លោក Putin បានឡើយ ហើយដំណោះស្រាយនេះទៀតសោត គឺនឹងបណ្ដាលឲ្យមានមនុស្សរាប់ពាន់នាក់ស្លាប់ឯណោះ ។

ប្រធានាធិបតីបេឡារុសបញ្ជាក់ទៀតថា លោក Putin មានការសម្រេចចិត្តយ៉ាងហ្មត់ចត់ ដោយលោកមិនចង់បានដំណោះស្រាយបែបនេះនោះទេ ដោយសារតែវាហាក់ដូចជា យកអាវុធទៅកាប់សម្លាប់គ្នាឯង ដូច្នេះលោកបានជ្រើសរើសយុទ្ធសាស្ត្រឈ្នះៗ គឺដំណោះស្រាយចរចាដោយសន្តិវិធីមេដឹកនាំទាហានស៊ីឈ្នួល Yevgeny Prigozhin ជាពិសេសក៏មានការសម្របសម្រួលពីលោក Lukashenko ផងដែរ ។

ជាក់ស្ដែងដំណោះស្រាយឈ្នះៗរបស់លោក Putin ពិតជាទទួលបានជោគជ័យ ដោយក្រុមទាហានស៊ីឈ្នួលបានសម្រេចដកកម្លាំងទ័ពចេញពីប្រទេសរុស្ស៊ី និងភៀសខ្លួនទៅកាន់ប្រទេសបេឡារុស ហើយក៏មានការទទួលស្វាគមន៍ពីសំណាក់លោក Lukashenko ផងដែរ ។

មិនតែប៉ុណ្ណោះ អាជ្ញាធររុស្ស៊ីក៏មិនបានធ្វើការកាត់ទោស ឬដាក់ទោសទាន់ណាមួយលើលោក Prigozhin ឬកងទ័ពរបស់លោកផងដែរ ជាពិសេសលោក Putin ថែមទាំងបានចេញមកអះអាងធានាសុវត្ថិភាពដល់ក្រុមអ្នកប្រយុទ្ធរបស់ទាហានស៊ីឈ្នួលមួយនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ដឹងទេ រុស្ស៊ី ដាក់ទ័ពប៉ុន្មាននាក់ប្រឆាំងការបះបោរប្រដាប់អាវុធរបស់ក្រុម ទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម