ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបថ្នាំញៀនប្រភេទម៉ាទឹកកកបានជាង១តោន
គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជាង១តោន ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបបាន រួមជាមួយមុខសញ្ញាចំនួន៧នាក់ផងដែរ ខណ:ដែលថ្នាំញៀនទាំងនេះត្រៀមបញ្ជូនទៅភាគខាងត្បូងប្រទេសថៃ ដើម្បីលក់ទៅប្រទេសទី៣ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Thai PBS ។

លោកឧត្តមសេនីយ៍ វិឆ័យ ឆៃមង្គល លេខាធិការដ្ឋាន នៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចបានឃាត់មុខសញ្ញាមួយដោយបានទាំងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១.២០០ kg នៅភាគខាងជើងនៃប្រទេសថៃ ដែលថ្នាំទាំងនេះត្រៀមបញ្ជូនទៅកាន់ភាគខាងត្បូង និងបន្តទៅកាន់ប្រទេសម៉ាឡេ។

លោកបានបន្តថា ក្រោយពីទទួលបាននូវចម្លើយសារភាពរួចមក កម្លាំងបានបើកការស្រាវជ្រាវរហូតទទួលបានច្បាស់ការ ក៏បានចេញប្រតិបត្តិការកាលពីម្សិលមិញនេះ ទៅកាន់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងឃុំខ្លងតាខុត ស្រុកពោធិ៍ថារាម ខេត្តរ៉ាតបុរី និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាដែលនៅក្នុងផ្ទះនោះបានចំនួន៧នាក់ ។

នៅក្នុងកិច្ខប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ដែលគេច្រកក្នុងការ៉ុងចំនួន២៤ការ៉ុង ដែលមានទម្ងន់សរុប ៩៦០ kg ដែលថ្នាំញៀនទាំងនេះត្រៀមបញ្ជូនទៅកាន់ប្រទេសទី៣ ដូចគ្នា តាមរយ:ការឆ្លងកាត់ទៅភាគខាងត្បូងនៃប្រទេសថៃ ។

លោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ថ្នាំទាំងអស់នេះ បើគេបញ្ជូនចេញទៅក្រៅប្រទេសបាន គឺគេទទួលបានតម្លៃគុណនឹង១០ បើប្រៀបធៀបនឹងតម្លៃលក់ក្នុងស្រុក ប៉ុន្តែសម្រាប់ថ្នាំញៀនច្រើនៗបែបនេះ ភាគច្រើនគឺគេមិនសូវបញ្ចេញលក់ក្នុងស្រុកទេ គឺគេត្រូវនាំចេញដោយយកប្រទេសថៃជាទីតាំងស្តុក ឬជាកន្លែងឆ្លងកាត់តែប៉ុណ្ណោះ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង