ព័ត៌មានអន្ដរជាតិ
ថៃ ជួបគ្រោះរញ្ជួយដី រង្គើ ៦ខេត្ត
កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនា គ្រោះរញ្ជួយដីកម្រិត៤.៥រិចទ័រ បានអង្រួនខេត្តភាគខាងជើងប្រទេសថៃចំនួន៦ ជាហេតុជំរុញឲ្យអ្នកជំនាញ អំពានាវឲ្យត្រួតពិនិត្យអគារចាស់ៗ។
នាយកដ្ឋានឧតុនិយមថៃ (TMD) បានរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានជម្រៅ៥គីឡូម៉ែត្រ ខាងក្រោមស្រុក Bang Krathum នៃខេត្ត Phitsanulok។

ស្របពេលជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍អំពីស្នាមប្រេះនៅវត្ត Rat Chang Khwan ក្នុងស្រុក Muang នៃខេត្ត Phichit ផងដែរ។
នាយកដ្ឋានធនធានរ៉ែ (DMR) បានចាត់ទុកការរញ្ជួយដីនេះថាជា ចលនានៃខ្សែបន្ទាត់ fault line លាក់ខ្លួន ដែលមិនមានបញ្ចេញសកម្មភាពអ្វីសោះ អស់រយៈពេលប្រហែលមួយសតវត្សរ៍មកហើយ។
នាយកដ្ឋានបន្ថែមថា ការរញ្ជួយដីមានជម្រៅរាក់បន្តិច ហើយវាយប្រហារខេត្ត Phitsanulok, Phichit, Kamphaeng Phet, Nakhon Sawan, Loei និង Phetchabun។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សបាត់បង់ជីវិតនោះទេ។
ប៉ុន្តែមជ្ឈមណ្ឌលវិបត្តិមួយ ត្រូវបានបង្កើតឡើងដើម្បីតាមដានលទ្ធផលនៃការរញ្ជួយក្នុងស្រុក Bang Krathum។ ក្រុមមន្ត្រីត្រូវបានបញ្ជូនភ្លាមៗទៅពិនិត្យមើលការខូចខាតអគារ និងប្រាសាទនានា ហើយផ្តល់ប្រឹក្សាដល់ប្រជាពលរដ្ឋដែលព្រួយបារម្ភ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង