Connect with us

ព័ត៌មានអន្ដរជាតិ

មិនដល់កន្លះខែផង ម៉ិកស៊ិក មានមនុស្សស្លាប់ជាង១០០នាក់ ដោយសាររលកកម្តៅ 

បានផុស

នៅ

មិនដល់កន្លះខែផង ប្រទេសម៉ិកស៊ិក មានមនុស្សរហូតដល់ទៅជាង ១០០ នាក់ទៅហើយត្រូវបាត់បង់ជីវិត ដោយសារកម្តៅក្តៅខ្លាំង។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកម្តៅផែនដី កំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មាន។

បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនាបានឲ្យដឹងថា គ្រោះអាសន្នទាក់ទងនឹងកម្តៅជាង ១ ពាន់លើក ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិកចន្លោះថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ដែលបណ្តាលឲ្យមនុស្សចំនួន ១០៤ នាក់ស្លាប់ ខណៈមូលហេតុ​ចម្បងនៃការស្លាប់នេះ ​គឺដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម និងការ​ខ្សោះ​ជាតិ​ទឹក ​។

(រូបថត៖ Reuters)

ស្របពេលជាមួយគ្នានេះ តំបន់ភាគខាងជើងប្រទេសម៉ិកស៊ិក ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺមាន ៦៤ នាក់ត្រូវបានកត់ត្រានៅក្នុងរដ្ឋ Nuevo Leon និង ១៩ នាក់ទៀតនៅតំបន់ Tamaulipas ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានក៏បានព្រមានផងដែរថា រលកកម្តៅមួយផ្សេងទៀតនឹងអាចប៉ះពាល់ដល់ប្រទេសម៉ិកស៊ិក ចាប់ពីថ្ងៃទី១ ខែកក្កដាទៅ ខណៈសីតុណ្ហភាពអតិបរិមានៅប្រទេសដែលមានប្រជាជនចំនួន ១២៧ លាននាក់មួយនេះ ក្នុងអំឡុងរដូវក្តៅ គឺប្រែប្រួលចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម