ព័ត៌មានអន្ដរជាតិ
តោសមុទ្រកាន់តែកាច ដោយសារជាតិពុល Algae blooms នៅរដ្ឋកាលីហ្វ័រញ៉ា
អ្នកទៅលេងសមុទ្រកាលីហ្វ័រញ៉ាខាងត្បូង ត្រូវប្រុងប្រយ័ត្នជាមួយតោសមុទ្រដែលបង្ហាញអាកប្បកិរិយាកាចជាងមុន ព្រោះរងផលប៉ះពាល់ពី Algae blooms ។

Algae blooms ឬ HABs កើតឡើងនៅពេលរុក្ខជាតិសមុទ្រធម្មតាកើនឡើងច្រើនលើសលប់ ហើយផលិតជាតិពុលដែលប៉ះពាល់ដល់មនុស្ស ត្រី សត្វមានសំបក ថនិកសត្វសមុទ្រ និងបក្សីជាដើម ។

ផ្លាកហាមឃាត់ត្រូវបានដាក់ បន្ទាប់ពីមានការរាយការណ៍បញ្ហាតោសមុទ្របង្ករបួស ២ ករណី នៅតាមឆ្នេរសមុទ្រ Salt Creek និង Strands ។

អាកប្បកិរិយាកាចសាហាវមិនមែនជារឿងទូទៅរបស់តោសមុទ្រចំពោះមនុស្សទេ សត្វនេះឈឺធ្ងន់ដោយសារជាតិពុលរបស់ Algae bloom បើយោងតាមការលើកឡើងរបស់លោក John Warner ជា CEO នៃមជ្ឈមណ្ឌលថែទាំថនិកសត្វសមុទ្រ ។
លោក Warner និយាយថា “Algae ត្រូវបានស៊ីដោយត្រី ហើយត្រីជាចំណីតោសមុទ្រ ដូច្នេះត្រីដែលផ្ទុកណឺរ៉ូនតុកស៊ីនហៅថា អាស៊ីដ Domoic ធ្វើឲ្យតោសមុទ្រពុល” ។ “វាប៉ះពាល់ខួរក្បាល និងអាកប្បកិរិយារបស់តោសមុទ្រ ជាពិសេសពេលជាតិអាស៊ីដ Domoic កើនឡើកាន់តែខ្ពស់” លោក Warner បន្ត ។

ទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិក NOAA Fisheries បានឲ្យដឹងថា Algae bloom ជាប់សង្ស័យទៅលើការស្លាប់របស់តោសមុទ្ររាប់រយក្បាល និងត្រីដូហ្វីនជិត ៦០ ក្បាល ក្នុងសប្ដាហ៍ដំបូងនៃខែមិថុនា ។ អ្នកជំនាញជឿជាក់ថា ថនិកសត្វនេះឈឺធ្ងន់ ហើយភ័យខ្លាចខ្លាំង រហូតសម្រេចចិត្តវាយប្រហារមនុស្សដែលនៅក្បែរបំផុត ។
មជ្ឈមណ្ឌលថែទាំថនិកសត្វសមុទ្រ កំពុងព្យាយាមជួយសង្គ្រោះតោសមុទ្រដែលទទួលការប៉ះពាល់ពីអាស៊ីដ Domoic ហើយ ទោះបីការព្យាបាលមិនមានស្តង់ដារក៏ដោយ ។ គេហទំព័របស់មជ្ឈមណ្ឌលនេះនិយាយថា សត្វទាំងនោះកំពុងព្យួរសេរ៉ូម ការពារការប្រកាច់ និងញ៉ាំអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលមិនធ្វើឲ្យពួកវាកាន់តែប្រសើរឡើង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ