ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចលក់អាវុធឲ្យ តៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៤៤០ លានដុល្លារ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ប្រហែល ៤៤០ លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដែលកំពុងប្រឈមនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានជូនដំណឹងដល់សភារួចរាល់អស់ហើយ អំពីការសម្រេចចិត្តលក់គ្រាប់រំសេវ ៣០ មីលីម៉ែត្រសម្រាប់រថពាសដែក ព្រមទាំងគ្រឿងបន្លាស់សម្រាប់យានយោធា ក៏ដូចជារបស់របរផ្សេងៗទៀតទៅកាន់កោះតៃវ៉ាន់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ការលក់គ្រាប់រំសេវនេះ នឹងជួយទ្រទ្រង់រថពាសដែក CM-34 ដែលផលិតនៅតៃវ៉ាន់តែម្ដង ដើម្បីបង្កើនសមត្ថភាពរបស់កោះនេះ ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសពីសំណាក់ប្រទេសចិន ។

ទន្ទឹមនោះ ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងដែរថា ការទទួលបានគ្រាប់រំសេវពីសហរដ្ឋអាមេរិក គឺចាំបាច់សម្រាប់ការស្តុកទុកបន្ទាន់ ហើយវាក៏នឹងជួយរក្សាស្ថិរភាពក្នុងតំបន់ផងដែរ ។
ដោយឡែកអ្នកសង្កេតការណ៍វិញមើលឃើញថា តៃវ៉ាន់ក៏អាចប្រឈមនឹងការលំបាកផងដែរក្នុងការទទួលបានគ្រាប់រំសេវ និងការផ្គត់ផ្គង់របស់របស់យោធាផ្សេងទៀតពីខាងក្រៅ ប្រសិនបើកងកម្លាំងចិនធ្វើការបិទផ្លូវអាកាស និងដែនសមុទ្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើលោក Putin ប្រើយុទ្ធសាស្ត្រអ្វី ទើបបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួល?

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច