ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ពង្រឹងកម្លាំងការពារព្រំដែនភាគខាងជើង ក្រោយក្រុមទាហានស៊ីឈ្នួលមកកៀកៗហើយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាឲ្យមេបញ្ជាការយោធាពង្រឹងកម្លាំងការពារនៅភាគខាងជើង បន្ទាប់ពីមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងនៅក្នុងប្រទេសបេឡារុស ដែលនៅជាប់ខាងគ្នា ។

លោក Zelensky បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា លោកបានសម្រេចចិត្តបញ្ជាឲ្យមេដឹកនាំយាធាកំពូលៗ រួមទាំងអគ្គមេបញ្ជាការលោក Valerii Zaluzhnyi ផងដែរ បញ្ចេញកម្លាំងតាមអង្គភាព ដើម្បីពង្រឹងការការពារនៅព្រំដែនភាគខាងជើង ។
ជាក់ស្តែងអ៊ុយក្រែនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធជនរបស់ក្រុមទាហានស៊ីឈ្នួលដែលអាចចល័តទីតាំងណាមួយនៅក្នុងប្រទេសបេឡារុសដែលមកកៀកៗអ៊ុយក្រែន បន្ទាប់ពីការបះបោរប្រដាប់អាវុធដែលដឹកនាំដោយលោក Prigozhin ត្រូវបរាជ័យនៅក្នុងប្រទេសរុស្ស៊ី ស្របពេលដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជំរំថ្មីសម្រាប់កងទ័ព Wagner Group កំពុងត្រូវបានសាងសង់នៅក្នុងប្រទេសបេឡារុស ។

គួរបញ្ជាក់ថា បច្ចុប្បន្នមេក្រុមទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស បន្ទាប់ពីសម្រេចដកទ័ពចេញពីរុស្ស៊ី ក្រោយមានកិច្ចសម្របសម្រួលពីលោក Alexander Lukashenko ដែលបានចរចារកដំណោះស្រាយជាមួយលោក ពូទីន រួចមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តើលោក Putin ប្រើយុទ្ធសាស្ត្រអ្វី ទើបបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ទាហានស៊ីឈ្នួល?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ