ព័ត៌មានអន្ដរជាតិ
លោក Lukashenko ថា កុំភ័យ! នុយក្លេអ៊ែររុស្ស៊ី លើដីបេឡារុស នឹងមិនបាញ់ឡើយ
កាលពីថ្ងៃសុក្រទី៣០ខែមិថុនា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបញ្ជាក់ច្បាស់ៗថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលឈរជើងនៅក្នុងប្រទេសបេឡារុស នឹងមិនត្រូវប្រើប្រាស់ឡើយ។

ដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Belta, លោក Lukashenko និយាយថា “មនុស្សកំពុងនិយាយនៅថ្ងៃនេះអំពីអាវុធនុយក្លេអ៊ែរ ដែលបញ្ជូនទៅប្រទេសបេឡារុស។ មិនចាំបាច់រិះគន់នរណាម្នាក់ទេ ខ្ញុំធ្លាប់និយាយពីវារួចហើយ។ វាគឺជាគំនិតផ្តួចផ្តើមដ៏រឹងមាំបំផុតរបស់ខ្ញុំ អាវុធនុយក្លេអ៊ែរ ត្រូវបានដាក់នៅទីនេះ នៅកន្លែងដែលមានសុវត្ថិភាព។ ខ្ញុំសូមបញ្ជាក់ថា ដរាបណាពួកគេនៅទីនេះ កុំភ័យ! យើងនឹងមិនបាញ់វាទេ ហើយក៏គ្មានសត្រូវណា ហ៊ានឈានជើងចូលទឹកដីរបស់យើងដែរ”។
លោកលើកឡើងបែបនេះ បន្ទាប់ពីមានការភ័យខ្លាចជាសកលថា រុស្ស៊ី អាចប្រើទឹកដីបេឡារុស ជាកន្លែងបាញ់អាវុធនុយក្លេអ៊ែរ។

សូមរម្លឹកឡើងវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពាក់កណ្តាលខែមិថុនាថា ទីក្រុងមូស្គូ បានផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅប្រទេសបេឡារុស ហើយនឹងបញ្ចប់ភារកិច្ចផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅចុងឆ្នាំនេះ។
លោក ពូទីន អះអាងទៀតថា ការដាក់ពង្រាយនេះគឺដើម្បីកំញើញ និងជាសញ្ញាព្រមានមួយ ផ្ញើទៅអ្នកដែលចង់កម្ចាត់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?