ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងជើងប្រទេសថៃ រងគ្រោះដោយការរញ្ជួយដី ផ្ទួនៗ
យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសុក្រទី៣០ខែមិថុនា បានធ្វើឲ្យរង្គើដល់ស្រុកមួយចំនួនក្នុងខេត្ត Chiang Rai និងតំបន់នៅជាប់ៗនោះ។

មន្ទីរអង្កេតការរញ្ជួយដីរបស់នាយកដ្ឋាននេះ បានរាយការណ៍ថា ការរញ្ជួយដី បានកើតឡើងនៅម៉ោង១១:៤៦នាទីយប់ថ្ងៃសុក្រទី៣០ខែមិថុនា ក្នុងប្រទេសមីយ៉ាន់ម៉ា មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីស្រុក Mae Sai នៃខេត្ត Chiang Rai នៃប្រទេសថៃ។
ប្រជាពលរដ្ឋក្នុងស្រុក Mae Sai, Mae Chan និង Muang នៃខេត្តភាគខាងជើងមួយនេះ និងតំបន់ក្បែរៗនោះ សុទ្ធតែបានរាយការណ៍អំពីការរង្គើ។ អ្នកស្ថិតនៅក្នុងអគារខ្ពស់ៗមួយចំនួន ក៏បានកត់សម្គាល់ឃើញថា អគាររបស់ពួកគេញ័រដែរ។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរមូលដ្ឋាន បានបញ្ជូនមន្ត្រីទៅវាយតម្លៃការខូចខាត នៅតាមតំបន់របស់ពួកគេ។ យ៉ាងណាក្តី មិនមានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ។
គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយនេះ មានចំណុចកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែវាបានធ្វើឲ្យរង្គើដល់ប្រទេសថៃ ហើយខេត្តភាគខាងជើងចំនួន៦ បានរងគ្រោះរួចទៅហើយ ដោយសារតែការរញ្ជួយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ ជួបគ្រោះរញ្ជួយដី រង្គើ ៦ខេត្ត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ